យុវជនម្នាក់ បានស្លា.ប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលបើកម៉ូតូបោះពួយយ៉ាងលឿន ហើយជ្រុលទៅបុកជាមួយរថយន្ត១គ្រឿង ដែលខូចហើយចតចោលនៅលើទ្រូងផ្លូវ

ខេត្តកណ្តាល ៖ ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

មុនពេកកើតហេតុ រថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក្រុងព្រះសីហនុ 3A-0077 បើកបរពីទិសដៅពីជើងទៅត្បូង លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានខូច ហើយចតនៅលើទ្រូវផ្លូវ ដោយរថយន្តបានបើកភ្លើងសុំផ្លូវ តែមិនបានដាក់ភ្លើងបំភ្លឺ និងមិនបានដាក់ភ្លើងជាសញ្ញានោះទេ ស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1P-2696 បើកបរដោយយុវជនម្នាក់ មានឈ្មោះ ល័ក្ខ រិទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នពេញ បានធ្វើដំណើរស្របគ្នាទិសដៅគ្នាពីជើងទៅត្បូង បោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តចំពីក្រោយចំហៀងផ្នែកខាងឆ្វេងរថយន្ត យ៉ាងពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លា.ប់ នៅកន្លែងកើតហេតុតែម្តង ។ ភ្លាមៗម្ចាស់រថយន្ត គ្រាន់តែឃើញបែបនេះ ដាក់មេប្រូចរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ស.ពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯ មធ្យោបាយរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិដ្ឋាននគរបាលស្រុកពញាឮ វាស់វែងយកទៅរក្សា ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង