សមត្ថកិច្ចស្រាវជ្រាវបង្ក្រាបសំបុកចោរលួចម៉ូតូ១ក្រុម និងឃាត់ខ្លួនបានមនុស្ស៤នាក់

ខេត្តព្រៃវែង៖ កម្លាំងមានសមត្ថកិច្ចស្រុកបាភ្នំ នៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០២៥បានបញ្ជូនជួនសង្ស័យករណីចោរកម្មនិងជួញដូរគ្រឿងញៀន៤នាក់ទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដើម្បីបន្តនីតិវិធី។

ជនសង្ស័យទាំង៤នាក់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥ ដោយជំនាញនៃស្នងការដ្ឋានខេត្តព្រៃវែងសហការជាមួយកម្លាំងនគរបាលជំនាញអធិការដ្ឋានស្រុកបាភ្នំ ចុះប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាបករណីចោរកម្ម(លួចម៉ូតូ)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យមានគ្នា4នាក់៖
១-ឈ្មោះ យាក ផល្លី ភេទប្រុស អាយុ33ឆ្នាំ នៅភូមិបឹងអន្ទង់ ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង (ជនដៃ ដល់)ឃាត់ខ្លួន, ២-ឈ្មោះសំអុលភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិអំពិលព្រៃឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ជនដៃដល់លួចម៉ូតូនិងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន)ឃាត់ខ្លួន,
៣-ឈ្មោះញ៉ឹប ធឿន ភេទប្រុស អាយុ32 ឆ្នាំនៅភូមិអំពិលព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង(ទទួលផលចោរកម្ម) ឃាត់ខ្លួន, ៤-ឈ្មោះ អ៊ូ ហុងលី ភេទប្រុស អាយុ36ឆ្នាំ នៅភូមិព្រែកសំរោង3 សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្ដាល (ទទួលផលចោរកម្ម) ឃាត់ខ្លួន។
ក្នុងនោះរួមនឹងវត្ថុតាងដូចជា :ម៉ូតូ៥គ្រឿង ។
1: ម៉ាកវ៉េវពណ៌ក្រហម លេខតួFB11 .OM 1002399 ពាក់ផ្លាកលេខព្រៃវែង1Y-0784ជារបស់ជនរងគ្រោះ។
២-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេ៊រីឆ្នាំ2008 ដោះក្បាំង ពាក់ផ្លាកលេខភ្នំពេញ1O-1960 វត្ថុតាងដែលលួចពីខេត្តកំពង់ចាម, ៣-ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅសេ៊រីឆ្នាំ019ឡើងតែម 022 ពាក់ផ្លាកលេខភ្នំពេញ1JS-4638 (ជាមធ្យោបាយជិះធ្វើសកម្មភាពលួច), ៤-ម៉ូតូម៉ាកអាយខុន ពណ៌ស ខ្មៅពាក់ផ្លាកលេខកណ្ដាល 1S-1795 (ជាមធ្យោបាយអ្នកទទួលផលចោរកម្ម), ៥-ម៉ូតូម៉ាហុងដាគុបមូល ពណ៌ពងមាន់គ្មានផ្លាកលេខ (ជាមធ្យោបាយអ្នកទទួលផលចោរកម្ម)
_ ដែកប្រដាប់កាច់ ក ម៉ូតូចំនួន1
_ជញ្ជីងថ្លឹងថ្នាំចំនួន1
_ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន3 កញ្ចប់ កញ្ចប់តូច2 កញ្ចប់ធំល្មមចំនួន1
_ប្រដាប់ជក់ចំនួន1
ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាភ្នំដើម្បីសាកសួរនិងបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង