ផ្លែទុរេនវៀតណាមនាំចូលកម្ពុជា តាមភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចបិទទាំងស្រុងហើយ

ស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៥នេះ បានប្រាប់ ឲ្យដឹងថា ដំណើរការចរាចរណ៍ផ្លែទុរេន ចូលតាមភូមិសាស្ត្រខេត្តស្វាយរៀង ពិសេសច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ត្រូវបានសមត្ថកិច្ច ពិសេសគណៈអភិបាលខេត្ត ធ្វើការ បិទមិនអនុញ្ញាតឲ្យឈ្មួញនាំចូលទាំងស្រុង វេលាម៉ោង១និង៣០ នាទីថ្ងៃទី១២ ខែឧសភានេះ តែក្រុមការងារគយ នៅតែបន្តអោយឈ្មួញធ្វើការបង់ពន្ធ តាមរយៈចេញបញ្ជាក់លិខិតបង់ពន្ធត្រឹមត្រូវ ។

លោកបានបញ្ជាក់បន្ថែមថា ជុំវិញដំណើរការបិទការនាំផ្លែធុរេនចូលតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ក្រុមការងារលោកមិនបានចូលជ្រៅ លើគុណភាពបន្លែផ្លែឈើត្រីសាច់ដូចក្រុមគយ និងរដ្ឋាករ និងក្រុមការងារ ក.ប.ប នោះទេ ពោលគឺក្រុមរបស់លោកធ្វើការតាមតែជំនាញត្រួតពិនិត្យលិខិតស្នាមរបស់ភ្ញៀវធ្វើដំណើរចេញចូលកត់ត្រាមធ្យោបាយធ្វើដំណើរតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ ជាច្រកដែលពលរដ្ឋ ខ្មែរ វៀតណាម បានធ្វើការផ្លាស់ប្តូរទំនិញច្រើនបង្គួររួមមានស្រូវ បន្លែ ផ្លែឈឺគ្រប់រដូវ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង