ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ព្រះខ័នរាជស្វាយរៀង វាយបកស្មើបឹងកេត ១-១

ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ព្រះខ័នរាជស្វាយរៀង វាយបកស្មើបឹងកេត ១-១ ដែលនាំឲ្យក្រុមការពារតំណែងជើងឯកនេះ ឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) ដោយត្រូវជួបក្រុមភ្នំពេញក្រោន ជាថ្មី ក្រោយសរុបទាំង ២ជើង ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ២-១ បន្ទាប់ពីជើងទី១ ពួកគេបានយកឈ្នះក្រៅដី ១-០។

វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនាថ្ងៃទី២៥ ខែឧសភាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ក្រៅពីជំនួបដណ្ដើមជើងឯក រវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ក៏នឹងមានជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមបឹងកេត និងវិសាខា នៅរសៀលថ្ងៃជាមួយគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង