បុរស ជាអ្នកដឹកអីវ៉ាន់អនឡាញ ម្នាក់ ត្រូវក្រុមជនសង្ស័យ ប្លន់ យកម៉ូតូមួយគ្រឿង បានសម្រេច

ភ្នំពេញ ៖ ភ្ញាក់ផ្អើលកាលពីវេលា ថ្ងៃ ទី ៣០ខែ មេសា ឆ្នាំ ២០២៥ នៅ ផ្លូវ ២០០២ ដែល ស្ថិត នៅ សង្កាត់ អូបែកក្អម ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បុរស ម្នាក់ ជា អ្នក ដឹក អីវ៉ាន់ អនឡាញ ខណៈ ដឹកម្ហូប អោយ ភ្ញៀវ ហេីយ ឈប់ចតម៉ូតូ រងចាំភ្ញៀវ ត្រូវបានជនសង្ស័យ ជិះម៉ូតូមួយគ្រឿង មានគ្នា ៣នាក់ បាន ធ្វេី សកម្មភាព យកដែកឆាប ដេញចាក់ ជនរងគ្រោះ បណ្តាល អោយជនរងគ្រោះ ភ័យរត់ចោល ម៉ូតូ ហេីយ ជនសង្ស័យនាំគ្នា ជិះម៉ូតូ គេចខ្លួន បាត់ស្រមោល ។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា នៅពេលនេះ ជនរងគ្រោះក៏បានមក ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ដើម្បីស្វែងរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង