Banner Detail Top

ជនចាស់ជរា និងជនពិការចំនួន ៣គ្រួសារ នៅស្រុកអូររាំង ទទួលបានអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី

មណ្ឌលគិរី៖ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តមណ្ឌលគិរី នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី និងលោក ថាំង រិទ្ធី ប្រធានកិត្តិយសសមាគមយុវជនទិសអាគ្នេហ៍ (៥៤)ខេត្តមណ្ឌលគិរី និងសហការី រួមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនជនចាស់ជរា និងជនពិការចំនួន ៣គ្រួសារ ស្ថិតនៅឃុំដាក់ដាំ និងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោក ចាន់ រតនា និងលោក ថាំង រិទ្ធី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក៏ដូចជាថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុក្ខដាក់ និងគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយប្រការផ្សេងៗ។ ជាក់ស្តែង ជនចាស់ជរា និងជនពិការចំនួន ៣គ្រួសារនាពេលនេះ ទទួលបានអំណោយមួយចំនួន ដើម្បីជួយដោះស្រាយក្នុងជីវភាពរស់នៅបានមួយកម្រិត។ លោក ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បីឲ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ ជាពិសេស ត្រូវថែទាំសុខភាពឲ្យបានល្អ។ បន្ថែមលើសនេះ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

លោក ចូយ ទ្រឺត ជាជនជាតិដើមភាគតិចព្នង និងជាជនពិការភ្នែក រស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ បានគោរពថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក៏ដូចជាថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសហការី ដែលបានផ្តល់អំណោយជូនពួកគាត់ ក្នុងការជួយសម្រួលក្នុងជីវភាពរស់នៅបានមួយរយៈ។ លោក ចូយ ទ្រឺត បានគោរពជូនពរថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តទាំងអស់ សូមមានសុខភាពល្អ និងបន្តអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យមានការរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនគ្រួសារជនចាស់ជរា និងជនពិការចំនួន ០៣គ្រួសារនាពេលនេះរួមមាន៖ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូ មី១កេះ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ សារុង និងក្រមា បានថវិកា ១០០ ០០០៛(ដប់ម៉ឺនរៀល)៕

អត្ថបទដែលជាប់ទាក់ទង