ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងថា ប្រជាពលរដ្ឋគឺជាកំលាំងភស្ថុភា និងឧសទិព្វ ដើម្បីបន្ថែមជាកំលាំងថាមពល និងការលើកទឹកចិត្តដ៏ខ្លាំងក្លា ដល់កងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ

(កណ្តាល) ក្នុងខណះតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ដិត ហុីង ប៊ុនហៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង១ខ្សែប្រវែង ១៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ណុប រ័ត្ននិមល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹងបានថ្លែងថា ប្រជាពលរដ្ឋគឺជាកំលាំងភស្ថុភា និងឧសទិព្វ ដើម្បីបន្ថែមជាកំលាំងថាមពល និងការលើកទឹកចិត្តដ៏ខ្លាំងក្លា ដល់កងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។
ឯកឧត្តម បន្តថា នៅក្រោយពេលការប៉ះទង្គិចគ្នាដោយអាវុធ បាញ់សម្លាប់យុទ្ធជនកម្ពុជា លោក សួន រោន នៅតំបន់មុំបី ខេត្តព្រះវិហារ ប្រជាពលរដ្ឋ និងជនរួមជាតិខ្មែរ បានបង្ហាញនូវការស្រលាញ់ជាតិ ក្នុងការការពារទឹកដី ក្នុងនោះទាំងព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន និងប្រជាជនកម្ពុជាយើង បានរួបរួមសាមគ្គីគ្នា ដោយបានផ្តល់ជាស្បៀងអាហារ សម្ភារៈ និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងឈរជើងការពារបូរណភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ។ ឯកឧត្តម ណុប រ័ត្ននិមល បានចាត់ ទុកថា នេះគឺជាការចូលរួមចំណែកយ៉ាងធំធេងណាស់ និងមិនអាចកាត់ថ្លៃបានពីសមរភូមិក្រោយ ចំពោះការលើកទឹកចិត្តដល់សមរភូមិមុខ។
ក្នុងនាមឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង, ឯកឧត្តម ណុប រ័ត្ននិមល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល និងជនរួមជាតិខ្មែរ សូមជឿជាក់មកលើរាជ រដ្ឋាភិបាលកម្ពុជា និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងដោះស្រាយបញ្ហាជម្លោះព្រំដែន ពិសេសរវាងប្រទេសថៃ និង កម្ពុជា ។
សូមជម្រាបជូនថាថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរ ជាតិ កម្ពុជា បានផ្ញើលិខិតបណ្តឹងជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ លើកឡើងថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា។ កម្ពុជាចង់បានសុខសន្តិភាព តែក៏មិនឲ្យគេមើលងាយ និង ឈ្លានពានស្រេចតែអំពើចិត្តនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង