Banner Detail Top

មនុស្សមួយភូមិខ្វះទឹកប្រេីប្រាស់យូឆ្នាំមកហេីយ ទេីបតែបានទឹកប្រេីប្រាស់គ្រប់គ្រាន់នៅពេលនេះ ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចាន់មុន្នី ចាត់តាំងឲ្យ ក្រុមការងារថ្នាលយុវជនកម្ពុជា ចុះទៅធ្វេីជូនពលរដ្ឋ

ក្រុមការងារថ្នាលយុវជនកម្ពុជាប្រចាំអនុសាខាស្រុកសណ្ដាន់
ថ្ងៃអាទិត្យ ខែ ជេស្ឋឆ្នាំថោះចត្វាស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះលោកឡាញ់ ឡែម ប្រធានក្រុមការងារថ្នាលយុវជន កម្ពុជាប្រចាំអនុសាខាស្រុក សណ្ដាន់តំណាងលោកសាម ឌឿនសុជាតិ ប្រធានសាខាខេត្ត ដោយមានការចូលរួមពីលោកជា វីរៈអនុប្រធាន កញ៉្ញា សុិវ យុហុឹង លេខាធិការដ្ឋាន ខេត្ត នឹងតំណាងឲ្យលោកម៉ៅ ផល្លា ប្រធានប្រតិបត្តិស្នាក់ការកណ្ដាល ពិសេសតំណាងឯកឧត្តមប្រធានកិត្តិយសផេង គីមស្រ៊ុន បានដឹកនាំក្រុមការងារថ្នាលយុវជនកម្ពុជារួមសហការជាមួយអាជ្ញាធរភូមិ ឃុំ ដើម្បីនាំយកអំណោយជាអណ្ដូងទឹក ប្រគល់ចែកជូនដល់ក្រុមគ្រួសារដែលកំពុងកង្វះទឹកប្រើប្រាស់ចំនួនប្រាំគ្រួសារ ដែលស្ថិតនៅភូមិក្លែង ឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចាន់មុន្នី តាមរយៈឯកឧត្តមប្រធានកិត្តិយស ផេង គីមស៊្រុន និងក្រុមការងារថ្នាលយុវជនកម្ពុជា។

វត្តមានក្រុមការងារដែលបាននិមន្ត និងអញ្ជើញចូលរួមមាន÷
១..លោក ឌី សុខ មេឃុំក្លែង
២..លោកមេប៉ុស្ដ៍ឃុំក្លែង
៣..លោកមេភូមិក្លែង
៤..លោកថន ជនអនុប្រធានទី១ក្រុងស្ទឹងសែន
៥..លោកឡាញ់ឡែមប្រធានប្រតិបត្តិយុវជនថ្នាលយុវជនកម្ពុជាប្រចាំអនុសាខាស្រុកសណ្ដាន់
៦..លោក ឆែម ម៉េង ប្រធានប្រតិបត្តិអនុសាខាស្រុកប្រាសាទសំបូរព្រមទាំងសមាជិក
៧..ព្រះពិក្ខុជូន ពេញទីព្រឹក្សាកិត្តិយសអនុសាខាស្រុក

៨..ព្រះគ្រូចៅអធិការ សៅ ហន ទីព្រឹក្សាកិត្តិយសអនុសាខាស្រុក
៩..លោកកែវ វិបុល អនុប្រធានទី២ប្រចាំអនុសាខាស្រុក
១០..លោកអុឹម ហេន អនុប្រធានទី៣ប្រចាំអនុសាខាស្រុក
១១..លោកស្រី ស្រ៊ុន សុភា ហិរញ្ញឹក
១២..លោកចាន់ វាសនា ជំនួយការអនុសាខាស្រុក
១៣..លោកឌុល ម៉ូវ ប្រធានប្រចាំអនុសាខាឃុំមានជ័យ
១៤..លោកជា ប៊ុនលៀង ប្រធានប្រចាំអនុសាខាឃុំ ងន
១៥..លោកញ៉ែម ខា អនុប្រធានទី១ប្រចាំអនុសាខាឃុំ ងន
១៦..លោក ញ៉ែម ខន សមាជិកសកម្ម
១៧..លោក រឿង ចឹកវាស្នា សមាជិក
១៨..លោក ជន ប៊ុនធឿន ប្រធានប្រចាំអនុសាខាឃុំទំរីង នឹងសមាជិក
១៩..លោកបូ រៀន ប្រធានប្រចាំអនុសាខាឃុំមានរិទ្ធ នឹងសមាជិក
២០..លោកសាន សោន ប្រធានប្រចាំអនុសាខាឃុំដងកំបិត
២១..លោក ហ៊ៀន ម៉ៅ ប្រធានប្រចាំអនុសាខាឃុំក្លែង នឹងសមាជិក
សរុបគិតជាថវិកាចូលរួមបន្ថែមទៀតអស់ចំនួន៨២មុឺនរៀល។


÷ជាចុងក្រោយលោកឡាញ់ឡែម បានមានមតិផ្ដាំផ្ញើដល់ក្រុមគ្រួសារបងប្រុស បងស្រីសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព ជាពិសេសសូមឱ្យគ្រួសារបងប្អូនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ហើយលោកប្រធានបានបន្តទៀតថាតាងនាមឲ្យថ្នាក់ដឹកនាំសាខាខេត្ត ក្រុង ស្រុក ទូទាំងខេត្តកំពង់ធំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត។

លោកប្រធានឡាញ់ ឡែម ក៏
បានសូមជូនពរដល់អាជ្ញាធរភូមិឃុំ ក៏ដូចជាក្រុមការងារថ្នាលយុវជនកម្ពុជាប្រចាំនៅអនុសាខាស្រុកសណ្ដាន់ទាំងអស់សូមជួបតែសំណាងល្អ សុខភាពល្អគ្រប់ៗក្រុមគ្រួសារ លើសពីលោកប្រធានក៏បានគោរពជូនពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា និងបុត្រីសូមមានជន្មាយុយឺនយូ សូមមានសុខភាពល្អបរិបូណ៌ និងសូមមានកម្លាំងមាំមួនព្រមទាំងសូមគោរពជូននូវពុទ្ធពរទាំងឡាយបួនប្រការគឺ÷អាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង