Banner Detail Top

តន្ត្រីករដែលបានសម្ដែងបទចម្រៀង “មានដង្ហើម មានសង្ឃឹម” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម ២០២៣

ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារក្នុងក្រុងសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល និងដឹកជញ្ជូន បានដឹកនាំ គណៈប្រតិភូក្រសួង អញ្ជើញទៅសួរសុខទុក្ខ លោក ប្រាក់ សុផាន់ណា ដែលជាជនមានពិការភាព ដែលពោរពេញដោយសមត្ថភាព និងទេព កោសល្យផ្នែកសិល្បៈតែងនិពន្ធ និងចម្រៀង។ លោកត្រូវបានអញ្ជើញឱ្យចូលរួមសម្តែង នៅក្នុងពិធីបើកកម្មវិធីការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន បានសម្រេចឧបត្ថម្ភដី និងផ្ទះ ជូនលោក ប្រាក់ សុផាន់ណា តន្ត្រីករដែលបានសម្ដែងបទចម្រៀង “មានដង្ហើម មានសង្ឃឹម” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម ២០២៣។

ក្នុងជំនួបសំណេះសំណាលនេះ លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ លោក ប្រាក់ សុផាន់ណា ដែលមានកម្លាំងចិត្ត មិនរាថយក្នុងការតស៊ូ ជាមួយនឹងការរើសអើងនានាតាំងពីដើមរហូតមក។ នេះគឺជាកម្លាំងជំរុញចិត្ក ដល់អ្នកដែលជួបប្រទះនឹងបញ្ហាដូចរូបលោក ឱ្យមានកម្លាំងចិត្តក្នុងការបន្ត ដំណើរជីវិតទៅមុខ។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ក្នុងនាមក្រសួងសាធារណការ និង ដឹកជញ្ជូន បានឧបត្ថម្ភថវិកាចំនួន ២៥០០ដុល្លារអាមេរិក។ដោយឡែក ក្រុមហ៊ុនជីបម៉ុង តាមរយៈលោកទេសរដ្ឋមន្ត្រី ក៏បានឧបត្ថមថវិកាចំនួន ២៥០០ដុល្លារអាមេរិកផងដែរ។ លើសពីនេះថ្នាក់ដឹកនាំក្រសួង ដែលបាន ចូលរួមនាឱកាសនោះ បានរួមគ្នាឧបត្ថម្ភថវិកាផ្ទាល់មួយចំនួនជូន លោក ប្រាក់ សុផាន់ណា ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ។
ដើម្បីសម្រេចនូវគោលបំណងរបស់លោក ប្រាក់ សុផាន់ណា ក្នុងការ មាន ផ្ទះ និងដីផ្ទាល់ខ្លួនក្នុងការរស់នៅ ដោយមិនចាំបាច់ជួលគេ លោកទេស រដ្ឋមន្ត្រី សម្រេចឧបត្ថម្ភផ្ទះ និងដីមួយកន្លែងជូនតាម សំណូមពរ។ ទន្ទឹមនឹង នេះ ដើម្បីឱ្យជីវភាពគ្រួសាររបស់លោក សុផាន់ណា កាន់តែប្រសើរ លោកទេស រដ្ឋមន្ត្រី គ្រោងពិភាក្សាជាមួយនឹងផលិតកម្មបារមី ក៏ដូចជា ក្រុមហ៊ុន ជីបម៉ុង ក្នុងការនាំយកសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈ តែងនិពន្ធ និងចម្រៀង របស់លោកទៅរៀបចំផលិត និងបង្ហាញជូន សាធារណជន នៅផ្សារទំនើបជីបម៉ុងមេហ្គាម៉ល៕

អត្ថបទដែលជាប់ទាក់ទង