Banner Detail Top

លោកយាយ អេង ដែលមានអា…យុ ១០០ឆ្នាំ សព្វថ្ងៃរស់នៅរំពឹងលេីអ្នកភូមិស្រាក់វេនគ្នាឲ្យបាយសម្លរ ពេលនេះបានដឹងដល់ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហេីយលោកទាំងពីរបានឲ្យសមាគមថ្នាលយុវជនកម្ពុជា ចុះទៅជាបន្ទាន់

សមាគមថ្នាលយុវជនកម្ពុជា
ខេត្តកំពង់ស្ពឺ ថ្ងៃអាទិត្យ ១កើត ខែបឋមសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ លោក សៀក ប៊ុណ្ណារី អនុប្រធានស្នាក់ការកណ្តាលរាជធានីភ្នំពេញ និង លោក ឡុង សុភាព ប្រធានសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តកំពង់ស្ពឺ តំណាងលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិស្នាក់ការកណ្តាល ពិសេសតំណាងឯកឧត្តមប្រធានកិត្តិយសផេង គីមស្រ៊ុន បានដឹកនាំក្រុមការងារប្រចាំសាខាខេត្តកំពង់ស្ពឺ ដើម្បីនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម ផេង គីមស្រ៊ុន និងក្រុមការងារថ្នាលយុវជនកម្ពុជា ព្រមទាំងសប្បុរសជន មកជួយដល់លោកយាយអេង អាយុ១០០ឆ្នាំ រស់នៅតែម្នាក់ឯង ចិញ្ចឹមជីវិតដោយសារញាតិជិតខាង និងសប្បុរសជនជួយ ដែលមានទីលំនៅ នៅភូមិអង្គសេរី សង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

*អំណោយជាថវិកា និងស្បៀងដែលប្រគល់ជូនមានដូចខាងក្រោម÷
អង្ក២បាវ
ទឹកត្រី២យួរ
ទឹកសុីអុីវ២យួរ
ប៊ីចេង២កញ្ចប់
មី២កេស
ខ្ទឹម១គីឡូ
ប្រេងឆា២ដបធំ
សៀង២ដបធំ
ប្រេងខ្យង២កាដុងតូច
អំបិល២កញ្ចប់
ស្ករស២គីឡូ
ពងទា២០គ្រាប់
និងថវិកាចំនួន៥០៤០០០(ហាសិបម៉ឺនបួនពាន់រៀល)ផងដែរ ។

*សមាសភាពក្រុមការងារថ្នាលយុវជនកម្ពុជា អញ្ជើញចូលរួមមាននាមដូចខាងក្រោម÷
១-លោក សៀក ប៊ុណ្ណារី អនុប្រធានសមាគមថ្នាលយុវជនកម្ពុជា ស្នាក់ការកណ្តាល
២-លោក ឡុង សុភាព ប្រធានសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តកំពង់ស្ពឺ
៣-លោក ហ៊ន ទិវា លេខាសាខាខេត្តកំពង់ស្ពឺ
៤-លោក ថន តុលា លេខាសាខាខេត្តកំពង់ស្ពឺ
៥-លោក រស់ សម្បត្តិ អនុប្រធានសាខាខេត្តតាកែវ
៧-លោកស្រី ខែម សុផល លេខាសាខាខេត្តតាកែវ

ឆ្លៀតឱកាសនោះលោកយាយ បានថ្លែងអំណរអរគុណដល់ក្រុមការងារថ្នាលយុវជនកម្ពុជា ដែលបាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេមានចិត្តបុណ្យ មានមេត្តាធម៌ មានគុណធម៌ ដែលមិនអាចកាត់ថ្លៃបាន លោកបានគិតគូរខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីជិតឆ្ងាយ មិនប្រកាន់ រើសអើងឡើយ ពិសេសដូចជារូបគាត់នាពេលនេះជាក់ស្តែងតែម្តង។ ហើយលោកយាយក៏បានបន្តទៀតថា សូមគោរពជូនពរឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា និងបុត្រី សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន សូមមានសុខភាពល្អ និង សូមអោយឈ្នៈអស់មាសត្រូវទាំងពួង ដើម្បីបន្តជួយដល់ លោកយាយ លោកតា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋបន្តទៀត។

*ដោយឡែកលោក សៀក ប៊ុណ្ណារី អនុប្រធានសមាគមថ្នាលយុវជនកម្ពុជាស្នាក់ការកណ្តាល បានមានប្រសាសន៍ថា តាងនាមឲ្យថ្នាក់ដឹកនាំស្នាក់ការកណ្តាល ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាប្រចាំសាខាសាខាខេត្តកំពង់ស្ពឺ បានពាំនាំបណ្តាំផ្ញើរ សាកសួរសុខទុក្ខ អ៊ុពូមាមីង ពិសេសគ្រួសារក្មួយស្រីផងដែរ ពិសេសគឺបណ្តាំផ្ញើរសួរសុខទុក្ខពី ឯកឧត្តមនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោកយាយ ក៏ដូចជាលោក លោកស្រីបងប្អូនទាំងអស់ដែលបានអញ្ជើញចូលរួម។

លោកប្រធានឡុង សុភាព បានលើកឡើងថា÷សូមអរគុណសន្តិភាព សូមអរគុណសម្តេចតេជោ ហ៊ុន សែន មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាយើងមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍គ្រប់វិស័យ។ លោកបានបន្តទៀតថា÷តាងនាមឲ្យសមាជិក សមាជិកាទូទាំងសាខាខេត្តកំពង់ស្ពឺសូមប្រកាសប្រាជ្ញាចិត្តគាំទ្រឥតងាករ៉េចំពោះបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។

ជាចុងក្រោយលោក សៀក ប៊ុណ្ណារី សូមគោរពថ្លែងអំណរអរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា និងបុត្រី សូមគោរពជូនពរឲ្យទទួលបាននូវសុភមង្គល វិបុលសុខ មានសុខភាពល្អបរិបូរណ៍ បារមីស័ក្តិសិទ្ធក្នុងលោក ពិសេសទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សាប្រោសព្រំពរជ័យសូមមានដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី រួមទាំងសប្បុរសជនទាំងអស់ជួបតែពុទ្ធពរព្រៈទាំងឡាយបួនប្រការគឺ÷អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង