Banner Detail Top

យេីងខ្មែរតែមួយត្រូវចេះជួយគ្នាក្នុងគ្រាអាសន្នអន់ក្រលំបាក មនុស្សប្រុសស្រីចាស់ក្មេង៦៤គ្រួសារកំពុងត្រូវកាអ្នកជួយពួកគាត់ខ្លាំងបំផុត យុវជន ស.យ.ក ជួយបានប៉ុននេះហេីយ បងប្អូនជនរួមជាតិចង់ជួយបន្ថែមទៀតអាចមកផ្ទាល់បាន

ក្រុមការងារថ្នាលយុវជនកម្ពុជា_សថយក
ខេត្តកំពង់ឆ្នាំង ថ្ងៃអាទិត្យ ២ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកជំទាវ គ្រីសារ៉ន ក្រុមប្រឹក្សាពិបាលស្នាក់ការកណ្តាល តំណាងលោកប្រធានប្រតិបត្តិម៉ៅ ផល្លា និងឯកឧត្ដមប្រធានកិត្តិយសផេង គីមស្រ៊ុន បានសហការជាមួយលោកញ៉ែម លក្ខិណា ប្រធានប្រតិបត្តិខេត្តកំពង់ឆ្នាំង និងជាអភិបាលនៃគណៈអភិបាលស្រុកកំពង់លែង បានដឹកនាំសមាជិក សមាជិកាមួយចំនួនដើម្បីចូលរួមក្នុងកម្មវិធីចែកអំណោយមនុស្សធម៌របស់អង្គការ FIDR ជប៉ុនចំនួន៦៨គ្រួសារ និងជួយធ្វើផ្ទះជូនប្រជាពលរដ្ឋដោយកម្លាំងក្រុមការងារថ្នាលយុវជន កម្ពុជា ប្រចាំសាខាខេត្ត និងអនុសាខាស្រុកដោយក្តីរីករាយបំផុតស្ថិតនៅក្នុងភូមិពាមខ្នរ ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជួបការលំបាកព្រមទាំងរងគ្រោះដោយសារខ្យល់កន្ត្រាក់ខូចខាតផ្ទះសំបែង លើសពីនេះក៏មានការចូលរួមពី លោក លោកស្រី អភិបាលរងស្រុក និងលោក ផែង យឿន ជំនួយការផ្ទាល់លោកម៉ៅ ផល្លា ប្រធានប្រតិបត្តិថ្នាលយុវជនកម្ពុជាស្នាក់ការកណ្តាល ក្នុងនោះមានលោកស្រីឡន រដ្ឋា អនុប្រធានប្រចាំសាខាខេត្តកំពង់ឆ្នាំង និងលោកលឹម ដានីន ប្រធានប្រតិបត្តិអនុសាខាស្រុកកំពង់លែង ព្រមទាំងអាជ្ញាធរ ភូមិឃុំ គ្រប់ជាន់ថ្នាក់ផងដែរ។


ក្នុងឱកាសនោះដែរលោកជំទាវគ្រី សារ៉ន តំណាងឲ្យថ្នាក់ដឹកនាំស្នាក់ការកណ្ដាលសូមអរគុណសន្តិភាព និងអរគុណដល់ក្រុមការងារថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តកំពង់ឆ្នាំង ព្រមទាំងបណ្ដាអនុសាខាស្រុកមួយចំនួនផងដែរដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងពិធីចែកអំណោយ និងធ្វើផ្ទះជូនប្រជាពលរដ្ឋនាពេលនេះ។លោកជំទាវបន្តទៀតថា សូមក្មួយៗអ៊ុពូ មាមីងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយើងទាំងអស់នេះសូមចូលរួមការពាររក្សាសន្តិភាពឱ្យបានជាដាច់ខាត និងសូមចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះលោកញ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង និងជាប្រធានប្រតិបត្តិថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៌ថាសូមអរគុណសន្តិភាព និងសូមដឹងគុណសន្តិភាព ហើយក៏សូមអរគុណដល់ក្រុមការងារថ្នាលយុវជនកម្ពុជា ព្រមទាំងឯកឧត្តម និងលោកជំទាវជាថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធពិសេសអរគុណទៅដល់លោកយាយលោកតាអ៊ុ ពូមាមីង ដែលបានអញ្ជើញមកចូលរួមទទួលអំណោយនាពេលនេះ។ ក្នុងនាមថ្នាក់ដឹកនាំស្រុកទាំងមូលខ្ញុំសូមអរគុណនិងសូមជូនពរលោកយាយលោកតាសូមមានសុខភាពល្អបរិបូណ៌ ពិសេសសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អនាគតជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។
ជាទីបញ្ចប់សូមជូនពរឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រីសូមជួបនូវពុទ្ធពរទាំងឡាយ៤ប្រការគឺ÷អាយុ

អត្ថបទដែលជាប់ទាក់ទង