យុវជនម្នាក់បានធ្លាក់ពីលើដំបូលរោងចក្រ (ជាជាងជួសជុលដំបូល) ដែលមានកំពស់៩ម៉ែត្រ បណ្តាលអោយស្លា..ប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានធ្លាក់ពីលើដំបូលរោងចក្រ ដែលមានកំពស់៩ម៉ែត្រ បណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ការងារនេះ កើតឡើងនៅរោងចក្រក្រុមហ៊ុនតៃរ៉េមបូ ស្ថិតនៅភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នំា២០២៥នេះ ជនរងគ្រោះឈ្មោះ ម៉ុន រតនៈ អាយុ១៩ឆ្នាំ មុខរបរជាកម្មករជួសជុលដំបូល រស់នៅភូមិតាអាំ ឃុំទួលសាលា ស្រុកបសេដ ខេត្តកំពង់
ស្ពឺ មកស្នាក់នៅបណ្តោះអាសន្ន នៅកន្លែងកើតហេតុ ស្តិតនៅភមិតាកុល ឃុំពានី ស្រកកំពង់ត្រឡាច ។

នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងជាជាងជួសជុលដំបូលមានចំនួន០៧នាក់ផ្សេងទៀត បានបំពេញការងារជួសជុលដំបូលចាស់និងយកកៅស៊ូរពណ៌ខ្មៅបិទបន្ថែមពីលើដំបូលស័ង្កសីការពារជ្រាបទឹកដូចសព្វដង ។
ជនរងគ្រោះនិងក្រុមជាង០៦នាក់ផ្សេងទៀតឈរជិតគ្នា ស្តាប់ការណែនាំពីមេការជនជាតិចិន អំពីការងារជួសជុលដំបូល ក្រោយពីស្តាប់ការណែនាំរួច ជនរងគ្រោះបែរខ្លួនត្រឡប់ក្រោយមិនបានប្រុងប្រយ័ត្នជើងខាងស្តាំបានជាន់ដំបូល (ជាន់ខុសផ្លាន) ត្រូវលើស័ង្កសីជ័រពណ៌.សថ្លា ធ្វើឲ្យធ្លុះស័ង្កសី ជរ័ពណ៌ថ្លា ដែលមានសភាពផុយស្រួយ ធ្លាក់ជនរងគ្រោះ ពីលើដំបូលអគារដែលមានកំពស់ជាង ៩ម៉ែត្រ បណ្តាលឲ្យផុងលលាដ៍ក្បាលផ្នែកខាងក្រោយស្លាប់នៅនិងកន្លែង។
សមត្ថកិច្ចបានចុះធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាជាន់លើស័ង្កសី សថ្លាផុយស្រួយបណ្ដាលឱ្យបាក់ ធ្លាក់មកដីស្លាប់ពិតមែន នឹងបានប្រគល់សព្វជនរងគ្រោះទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង