ឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងជម្លោះហិង្សានៅម្ដុំផ្លូវរថភ្លើងក្នុងសង្កាត់បឹងកក់ទី២
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីរក្រុមជាបន្តបន្ទាប់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើង២ក្រុមប្រើដាវ,ពូថៅ,ដុំថ្មនិងដាវកែច្នៃកាប់និងគប់គ្នាទៅវិញ ទៅមកបណ្ដាលឲ្យរបួសទាំងសងខាង) ដោយស្រាវជ្រាវឃាត់ខ្លួននៅចំណុច៣ទីតាំងផ្សេងគ្នា ។
ក្រុមទី១-ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ដែលមាន ទី១-ឈ្មោះ ជ័យ ម៉ារ៉ាឌីភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ ជ័យ ដារ៉ារ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួននៅចំណុចបន្ទប់ពិគ្រោះជម្ងឺទូទៅវេជ្ជបណ្ឌិត ញឹម សុវណ្ណភ័ត្រាផ្លូវជាតិលេខ០៥ ក្រុមទី៧ ភូមិក សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោងប្រហែល១៩នាថ្ងៃដដែល និងទី៣-ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជ័យ ប៊ុនសាក់ ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួននៅចំណុចផ្ទះលេខA11 ផ្លូវបេតុងក្រុមទី៨ ភូមិខសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធី ។
លុះមកដល់ ម៉ោងប្រហែល២២និង៣០នាទីសមត្ថកិច្ចបានបន្តស្រាវជ្រាវជនសង្ស័យក្រុមទី២បាន ម្នាក់ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរឃាត់ ខ្លួននៅចំណុចលើដងផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៦និង ០២នាទី។
ជនសង្ស័យក្រុមទី១មាន: ១-ឈ្មោះ ជ័យ ម៉ារ៉ាឌីភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន),២-ឈ្មោះ ជ័យ ដារ៉ារ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន),៣-ឈ្មោះ ជ័យ ប៊ុនសាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ (គ្មានសារធាតុញៀន) ។
ជនសង្ស័យក្រុមទី១ រងរបួសស្នាមឈ្មោះ ជ័យ ម៉ារ៉ាឌី របួសជាំដើមទ្រូង (ដោយសារក្រុមជនសង្ស័យឈ្មោះ ចាន់ វាសនា និងបក្ខពួកវាយនិងឈើជ្រុងនៅពេលកើតហេតុ) រួចហើយរត់គេចខ្លួបាត់។ ជនសង្ស័យឈ្មោះ ជ័យ ដារ៉ារ៉ាន់ របួសភ្លៅស្ដាំដេរ០៨ថ្នេរ (ដោយសារក្រុមជនសង្ស័យឈ្មោះ ចាន់ វាសនា និងបក្ខពួកកាប់និងកាំបិតនៅពេលកើតហេតុ) រួចហើយរត់គេចខ្លួបាត់។
វត្ថុតាងចាប់យកមាន៖ ពូថៅដៃដងឈើចំនួន០១ (ចាប់យកពីឈ្មោះ ជ័យ ដារ៉ារ៉ាន់)និងម៉ូតូ០១គ្រឿងម៉ាក winnerx ស៊េរី2023 ពណ៍ក្រហម ភ្នំពេញ 1KV- 0112 (ចាប់យកពីឈ្មោះ ជ័យ ម៉ារ៉ាឌី)
ជនសង្ស័យក្រុមទី២មាន,១-ឈ្មោះ ចាន់ វាសនា ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងបក្ខពួកប្រហែល២៦នាក់នៅ ក្នុងភូមិ២២ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ (ក្រោយ ពេលធ្វើសកម្មភាពគេចខ្លួនបាត់) ។
ជនរងគ្រោះឈ្មោះ អុិន ចាន់ធី ហៅ ធី ភេទប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខស្នាក់នៅផ្ទះលេខ ១៥១ ផ្លូវរថភ្លើង ក្រុមទី១០៥ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ,ឈ្មោះ អុិន ចាន់ធី ហៅ ធី របួសស្នាមក្បាល និងខ្នងដោយសារក្រុមជន សង្ស័យ០៣នាក់ ឈ្មោះ ជ័យ ម៉ារ៉ាឌី , ឈ្មោះ ជ័យ ដារ៉ារ៉ាន់ និងឈ្មោះ ជ័យ ប៊ុនសាក់កាប់នៅពេលកើតហេតុ។
ពិនិត្យទីកន្លែងកើតហេតុនិងចាប់យកវត្ថុតាងរួមមាន៖
១-ឈើជ្រុងចំនួន០១ មានប្រវែងប្រហែល៥តឹក និង ២-ញញួរសម្រាប់ដកដែកគោលចំនួន០១ (ចាប់យកនៅកន្លែងកើតហេតុ) ជារបស់បក្ខពួកជនសង្ស័យឈ្មោះ ចាន់ វាសនា ប្រើវាយនិងកាប់នៅពេលកើតហេតុរួចបោះ ចោលនៅកន្លែងកើតហេតុហើយរត់គេចខ្លួនបាត់ ។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕