បងប្អូនប្រុសស្រី០២នាក់ (បងប្រុសអាយុ០៥ឆ្នាំនិងប្អូនស្រីអាយុ០៣ឆ្នាំ)បាននាំគ្នាលេងទឹកភ្លៀងក៏រអិលជើងឆ្លាក់ចូលទឹកអូរ….បណ្តាលអោយគួចប្អូនស្រីទៅតាមទឹកបាត់
ខេត្តបាត់ដំបង៖ ករណីបងប្អូនប្រុសស្រី០២នាក់(បងប្រុសអាយុ០៥ឆ្នាំនិងប្អូនស្រីអាយុ០៣ឆ្នាំ)បាននាំគ្នាលេងទឹកភ្លៀងក៏រអិលជើងឆ្លាក់ចូលទឹកអូរ ដែលកំពុងតែហូរខ្លាំងបណ្តាលអោយគួចប្អូនស្រីទៅតាមទឹកបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមទាំងប្រជាពលរដ្ឋនិងកងកម្លាំងយោធាបានជួយស្វែងរកផងដែរ រហូតមកដល់ម៉ោង១៨និង០០នាទី ទើបរកសាកសពក្មួយស្រីឃើញ ដែលហេតុការណ៍ខាងលើស្ថិតនៅភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ៕