ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងផែនជំនាញ លើកិច្ចការ ការងាររដ្ឋបាល និងរៀបចំនីតិវិធីផ្សេងៗដល់កងកម្លាំង នៅសាលប្រជុំ (ខ) ស្នងការដ្ឋាននគរបាលខេត្ត។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ ស្នងការរងផែនការងារសណ្ដាប់ធ្នាប់ ,ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច, ផែនការងារប្រឆាំងការជួញដូរមនុស្ស ,ផែនការងារនគរបាលព្រហ្មទណ្ឌ, ផែនការងារប្រឆាំងគ្រឿងញៀន, ផែនការងារអន្តោប្រវេសន៍, ផែនការងារសន្តិសុខ រួមលោក-លោកស្រី វរសេនីយ៍នាយការិយាល័យចំណុះផែនទាំង០៧ផែន។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ពិសេសត្រូវគោរពច្បាប់ គោរពវិន័យ គោរពមេកើយតាមឋានានុក្រម, ពង្រឹងការងាររដ្ឋបាល ការអនុវត្តនីតិវិធី រួមលិខិតស្នាមផ្សេងៗ ត្រូវផ្អែកលើគោលការណ៍ច្បាប់ និងជំនាញឱ្យបានត្រឹមត្រូវ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ៕