កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ជួយពន្លត់ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ

(បន្ទាយមានជ័យ) រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ អនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យលោក វរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការ ផ្នែកសឹករងប៉ោយប៉ែត ចាត់តាំង វរសេនីយ៍ត្រី វ៉ាន សិលា ដឹកនាំកម្លាំង សហការ ជាមួយ កម្លាំង ចម្រុះ ជួយពន្លត់ភ្លេីងឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ១ ខ្នង ស្ថិតនៅភូមិទួលប្រាសាទ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៣ គ្រឿង ទើបគ្រប់គ្រងស្ថានការ ១០០%។
មូលហេតុ ឆេះបណ្តាលមកពី កូនប្រុសបង្កើតជាអ្នកដុត ករណីនេះគឺខូចខាតទាំងស្រុង ភ្លេីងបានរលត់ទាំងស្រុង។ ខូចខាត ផ្ទះ ១ខ្នង ទំហំ ៩x១២ម៉ែត្រ ថ្មក្រោមឈើលើ មានចំនួន ៧បន្ទប់ សម្ភារៈខូចខាត ឯកសារ និងប្លង់ដី និងរបស់ប្រើប្រាស់មួយចំនួន សរុបថវិកាប្រហែល ១២.០០០.០០០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង