បុរស១នាក់ ស្រវឹងជិះម៉ូតូលឿនឡើងស្ពានអាកាសចោមចៅជ្រុលបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យដួលរងរបួសបែកមុខមាត់

ភ្នំពេញ៖ បុរស១នាក់ស្រវឹងជិះម៉ូតូលឿនឡើងស្ពានអាកាសចោមចៅជ្រុលបុកបង្កាន់ដៃស្ពានបណ្តាលឲ្យដួលរងរបួសបែកមុខមាត់។
ហេតុការណវ៍នេះបានកេីតឡេីងកាលពី យប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅលេីស្ពានអាកាសចោមចៅ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ដូន ណែត ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសផ្ទៃមុខខាងឆ្វេង មានទីលំនៅរស់នៅ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម្នាក់ឯងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងឡើងស្ពានអាកាសចោមចៅខណៈដល់ពាក់កណ្តាលស្ពានក៏ជ្រុលបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរងរបួសបែកមុខមាត់។
ក្រោយកេីតហេតុក្រុមសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់ ពិនិត្យជាក់ស្តែង មានរបួសស្រាលហេីយបានជូតលាងរបួសអោយគាត់រួចរាល់ គាត់សុំទៅផ្ទះដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង