បុរសម្នាក់ ដែលគេសង្ស័យថាស្រវឹង បានបើកឡានបុកប្រជាការពារ២នាក់ របួសធ្ង..ន់
ខេត្តសៀមរាប៖ បុរសម្នាក់ដែលគេសង្ស័យថាស្រវឹង បានបើកបររថយន្តម៉ាក Toyota Highlander ពណ៌ប្រាក់ ផ្លាកលេខ ភ្នំពេញ 2AI-9646 បានបុករះបណ្ដាលឲ្យមនុស្ស២នាក់រងរបួស នៅលើវិថីសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ត្រង់ចំណុចមុខតូបលក់សង្វាក់ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ នៅវេលាម៉ោង ០០ និង ៥០នាទី រួចព្យាយាមមិនទទួលខុសត្រូវ ដោយបើករត់គេចរហូតប្រជាពលរដ្ឋនិងសមត្ថកិច្ចតាមឃាត់បាននៅផ្ទះដែលស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង ០១ និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥៕