ឃាត់ខ្លួនទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រីម្នាក់ ពាក់ពន្ធពីបទ.មិនបំពេញកាត ព្វកិច្ចឧបករណ៍អាចជួញដូរបាន ”សែកស្អុយ” និងបានបញ្ជូនជន សង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេបានឃើញមានការបង្ហោះចែកចាយត គ្នា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ករណីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្ត កំពង់ធំ អនុត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងរាជធា នីភ្នំពេញ បានធ្វើការឃាត់ខ្លួនទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រីម្នាក់ ពាក់ពន្ធពីបទ.មិនបំពេញកាត ព្វកិច្ចឧបករណ៍អាចជួញដូរបាន”សែកស្អុយ” និងបានបញ្ជូនជន សង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនជាបណ្តោះ អាសន្នរង់ចាំបន្តនីតិវិធី ។
ជនសង្ស័យឈ្មោះ ប៉ែន សូត្រ ភេទប្រុស អាយុ៤៤ ឆ្នាំ (ដែលមានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាទីប្រិក្សាទីស្តីការគណៈ រដ្ឋមន្ត្រី ឋានៈស្មើអនុរដ្ឋលេខាធិការ) មានទីលំ នៅផ្ទះលេខ១០ ០២ ផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមដីកាបង្គាប់ឲ្យរបស់លោក កុល កំពូល ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ យល់ឃើញថា តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើឈ្មោះ ប៉ែន សូត្រ ភេទប្រុស អាយុ៤៤ ឆ្នាំ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។
ការចាប់ខ្លួនលោក ប៉ែន សូត្រ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា ជនត្រូវចោទពាក់ពន្ធលុយកាក់ទៅលើដើមបណ្តឹង២.៣នាក់មានចំនួនតិចតួចទេ ប៉ុន្តែដោយសារការចេញសែកស្អុយ និងគេចវេសពីម្ចាស់បំណុលទើបបណ្តឹងប្តឹងឲ្យមានការចាប់ខ្លួននោះ ៕