ភាគីគយថៃប្រចាំខេត្តច័ន្ទបុរី ប្រទេសថៃ បានសុំជួបសមត្ថកិច្ចភាគីកម្ពុជា នៅចំនុចស្ពានព្រំដែន ខេត្តប៉ៃលិន

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលារសៀល ភាគីគយថៃប្រចាំខេត្តច័ន្ទបុរី ប្រទេសថៃ បានសុំជួបសមត្ថកិច្ចភាគីកម្ពុជា នៅចំនុចស្ពានព្រំដែន ខេត្តប៉ៃលិន !!!

១-ភាគីថៃបានស្នើសុំអោយភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន (ព្រោះបន្លែ និងផ្លែវាងាយឆាប់ខូច) ។

២-ភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកដំណើរដូចមុនវិញ(ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជានឹងបើកអោយនាំចូលបន្លែ ផ្លែឈើធម្មតាវិញ ៕

អត្ថបទដែលជាប់ទាក់ទង