ខេត្តមណ្ឌលគិរី នឹងបន្តធ្លាក់ភ្លៀង ៣ ថ្ងៃ ជាប់គ្នា

ខេត្តមណ្ឌលគិរី ៖ មានភ្លៀងធ្លាក់ស្ទើររៀងរាល់ថ្ងៃ បើតាមការព្យាករណ៍អាកាសធាតុរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី នឹងមានបរិមាណទឹកភ្លៀង ៨០% នៅ ៣ ថ្ងៃបន្ថែមទៀត។
បើតាមព្រឹត្តិបត្រព័ត៌មានព្យាករណ៍អាកាសធាតុខេត្តមណ្ឌលគិរី បានឲ្យដឹងថា «ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងខ្យល់មូសុងនិរតី» ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុមានសីតុណ្ហភាពៈ ២២ °C – ២៨ °C (អង្សាសេ) ខ្យល់បក់ពីទិសនិរតីមានល្បឿនពី ១-៤ ម៉ែត្រ/វិនាទី នឹងមានភ្លៀងផ្គររន្ទះពីតិចទៅមធ្យម ប្រមាណ ៨០% ចាប់ពីថ្ងៃទី ៦ ដល់ ៨ ខែមិថុនា ឆ្នាំ ២០២៥៕

អត្ថបទដែលជាប់ទាក់ទង