ឯកឧត្តម វ៉ី សំណាង រួមទាំងសប្បុរសធម៌ បាននាំយកអំណោយជាទឹកអាកុលចំនួន១ម៉ឺនលីត្រ ជូនមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាអង្គរ បានទទួលនូវអំណោយ សប្បុរសធម៌ របស់ក្រុមហ៊ុន ដាវីស៊ីអេច អ៊ីមផត អិចផត ឯ.ក និងក្រុមហ៊ុន សុខ ធារ៉ា ចំនួន១ម៉ឺនលីត្រជារៀងរាល់ខែ ដើម្បីប្រើប្រាស់។
ការប្រគល់ជូននេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០៥នេះ ដោយមានវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ តំណាងកិត្តិយសក្រុមហ៊ុន ដាវីស៊ីអេច អ៊ីមផត អិចផត បាននាំយក អាល់កុល ជូនជាអំណោយ ដល់មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាអង្គរ ចំនួន១ម៉ឺនលីត្រ រួមមាន៖ កម្រិតអាល់កុល៧៥%ចំនួន៥ពាន់លីត្រ និង កម្រិតអាល់កុល៩៧% ចំនួន៥ពាន់លីត្រ ស្មើរនឹង៣៣៤កាន ជារៀងរាល់ខែ ដើម្បីសម្រាប់ប្រើប្រាស់ក្នុងតម្រូវការរបស់មន្ទីរពេទ្យ និងចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការទប់ស្កាត់ការរីករាលដាលឡើងវិញ នៃជំងឺឆ្លងថ្មី កូវីដ១៩ ប្រភេទបំប្លែងថ្មី JN.1។
ជាមួយគ្នានោះឯកឧត្ដម វ៉ី សំណាង តំណាងក្រុមហ៊ុន បានថ្លែង អំណរអរគុណកោតសរសើរ ចំពោះ គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតទាំងអស់ដែលកំពុងថែរក្សា ព្យាបាលអ្នកជំងឺ ដោយសេចក្តីស្រលាញ់បរិសុទ្ធ ការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ពួកគាត់ ដោយគ្មានការស្ទាក់ស្ទើរ។ បន្ថែមទៀតនោះឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា នឹងបន្តរផ្ដល់នូវអាល់កុលទឹកដល់បណ្ដាក្រសួងស្ថាប័ន្ថ រដ្ឋបាលរាជធានីខេត្ត និងតាមមន្ទីពេទ្យផ្សេងៗ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាជំងឺឆ្លង ជាពិសេស ក្នុងការទប់ស្កាត់ការីករាលដាលឡើងវិញ នៃជំងឺឆ្លងថ្មី កូវីដ១៩ ប្រភេទបំប្លែងថ្មីJN.1។
ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុនបានផលិតផលកែច្នៃឡើងវិញ ពីសម្ភារៈដែលត្រូវបានបោះចោលចេញពីកាកសំណល់ស្រាបៀ ត្រូវបានផលិតជាអាល់កុលទឹក ប្រើប្រាស់សម្រាប់ជួយដល់វិស័យសុខាភិបាល ជាពិសេសតាមបណ្ដាមន្ទីពេទ្យ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា ដែលកែច្នៃដោយសិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ីអេច ដែលជាក្រុមហ៊ុនស្នាដៃកូនខ្មែរដំបូងនៅកម្ពុជាដែលមានការទទួលស្គាល់ និងឯកភាពគាំទ្រដោយក្រសួងបរិស្ថាន និងការចុះបញ្ជីម៉ាកពីក្រសួង ពាណិជ្ជកម្មផងដែរ។
ក្នុងឱកាសនោះ មន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើការ ក្នុងមន្ទីរពេទ្យទាំងមូល និង ទុកប្រើប្រាស់ ជាប្រចាំថ្ងៃដែលមាន ជំងឺរាតត្បាតនៃជំងឺឆ្លងផ្សេងៗ ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង