ឧត្តមនាវីឯក ទៀ សុខា អញ្ជើញចុះសំណេះសំណាល និងយកអំណោយសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ចែកជូនដល់នាវិកបញ្ជាការដ្ឋានកងទ័ពជើងទឹក

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការសន្តិសុខលម្ហសមុទ្រ នៅថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ដល់នាយនាវី នាយនាវីរង និងអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត យកមកចែកជូនដល់នាយនាវី នាយនាវីរង និងពលនាវិក កងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក៕

អត្ថបទដែលជាប់ទាក់ទង