ឯកឧត្តមបណ្ឌិតឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីវេទិកាផ្សព្វផ្សាយ ស្តីពី “ការគ្រប់គ្រងដីធ្លី និងការបង្កើតបរិយាកាសគ្មានវិវាទដីធ្លីនៅកម្ពុជា”
ឯកឧត្តមបណ្ឌិតឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតី និងធ្វើបាឋកថា ក្នុងវេទិកាផ្សព្វផ្សាយ ស្តីពី “ការគ្រប់គ្រងដីធ្លី និងការបង្កើតបរិយាកាសគ្មានវិវាទដីធ្លីនៅកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងថ្នាក់ដឹកនាំ សមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជា ប្រមាណជាង ៣ ៥០០នាក់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា រាជធានីភ្នំពេញ ៕