កូនកាប់ឪពុកបង្កេីត ស្លា..ប់នៅនឹងកន្លែង នៅចំណុចស្រែប៉ាលហាលភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ
ព្រះវិហារ ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ករណីហិង្សាគ្រួសារ បណ្តាលឲ្យមរណភាពជនរងគ្រោះ នៅថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២៥វេលាម៉ោងប្រហែល ១៩:៣០នៅចំណុចខ្ទមស្រែត្រពាំងប៉ាលហាលស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
ជនរងគ្រោះឈ្មោះ ដួង ស្រី ភេទប្រុសអាយុ៦០ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ ។
ក្រោយពីទទួលពត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកគូលែន អាជ្ញាធរ ភូមិ ឃុំ កម្លាំងអាជ្ញាធរជាតិប្រចាំប្រាសាទកោះកេរនិងគ្រួសារសពបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសពមនុស្សម្នាក់ភេទប្រុសនៅក្រោមសំយ៉ាបខ្ទមស្រែ សពមានកម្ពស់១៥៥ស.ម ស្លៀកខោជើងខ្លីពណ៌ខ្មៅ គ្មានអាវ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ស្ថានភាពសាកសព ដេកផ្ងារ បើកភ្នែកក្បាលទៅទិសខាងជើង សណ្តូកជើងទៅទិសខាងត្បូង។ នៅជុំវិញដងខ្លួនសាកសពមាន ៖
– មុតបបូរមាត់លើ២កន្លែង
– មុតបាក់ឆ្អឹងកដៃឆ្វេង១កន្លែង
– មុតបាក់ឆ្អឹងដុំដៃស្តាំ១កន្លែង
– មុតបាក់ឆ្អឹងកដៃស្តាំ១កន្លែង
– មុតក្រោមដោះស្តាំ១កន្លែង
– មុតបាក់ឆ្អឹងប្រអប់ជើងស្ដាំ១កន្លែង
ផ្នែកខាងក្រោយ
– មុតគាល់ក ១កន្លែង
– មុតចង្កេះស្ដាំ១ទន្លែង
– មុតភ្លូឆ្វេង១កន្លែង
– មុតភ្លៅស្ដាំ២កន្លែង
– មុតកំភួនជើងស្ដាំ១កន្លែង ។
តាមការបំភ្លឺ ៖ របស់ឈ្មោះ វេត វង់ភេទប្រសអាយុ៥៣ឆ្នាំ អ្នកស្រែនៅមិនឆ្ងាយពីគ្នាបានរាយការណ៍ជូនសម្ថកិច្ចយើងដឹងថា កាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ បានឃើញឈ្មោះ ណាវ វាសនា ហៅ ស៊ីណា ភេទប្រុសដើរមកសុំខ្ចីម៉ារវេនដើម្បីបញ្ឆេះម៉ាស៊ីនគោយន្តកន្ត្រៃព្រោះឪពុករបស់គាត់បានលាក់ទុកតែគាត់មិនឱ្យខ្ចីហើយកូនខឹងនិងឪពុក។លុះម៉ោងប្រហែល១៧រសៀលឃើញឈ្មោះណាវាសនាមកខ្ទមគាត់ម្ដងទៀត។ បន្តិចក្រោយមកឃើញឈ្មោះ ដួង ស្រី ត្រូវជាឪពុករបស់វាសនាមកដែរ។ មួយសន្ទុះក្រោយមកកូននឹងឪពុកបានចេញទាក់ទងរបស់ឈ្មោះ វេត វង់ បានឮសំឡេងស្រែកចំនួន២ដង គាត់គិតថាប្រហែលជាកូនហៅរកឪពុក។
មូលហេតុ កូនប្រុសផឹកស្រាជាប្រចាំហើយខឹងនឹងឪពុកលាក់ម៉ារវេនម៉ាស៊ីនគោយន្តកន្ត្រៃទកមិនឲ្យប្រើប្រាស់។
-ជនសង្ស័យឈ្មោះ ណាវ វាសនា ហៅស៊ីណា ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែររបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ ៕