ក្រុមជនសង្ស័យ០៥នាក់ ករណីអំពើលួច(សត្វទា) នៅចំណុច ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ
កណ្តាល ៖ ករណីអំពើលួច(សត្វទា) នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ យប់
នៅចំណុច ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ៖ ឈ្មោះយិនសុភាព ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរដលរមេក្រូ។
មុនពេលកើតហេតុ មានក្រុមជនសង្ស័យ០៥នាក់បាននាំគ្នាអង្គុយផឹកស្រាបៀនៅខាងមុខហាងឡាយអិនភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។លុះមកដល់វេលាកើតហេតុខាងលើ ដោយអស់សាច់ក្លែមធ្វើអោយជនសង្ស័យទាំងប្រាំនាក់បែកគំនិតជិះម៉ូតូធ្វើសកម្មភាពដើររកសាច់ក្លែម លុះជិះម៉ូតូមកដល់ផ្ទះប្រជាពលរដ្ឋម្នាក់ឈ្មោះយិនសុភាព ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ក៏បាននាំគ្នាលួចទាបានមួយក្បាល ហើយនាំគ្នាជិះគេចខ្លួនក៏បានជួបកម្លាំងល្បាតរបស់ប៉ុស្តិ៍ស្វាយរលំធ្វើការឃាត់ខ្លួនតែម្តង។
ជនសង្ស័យទាំង០៥នាក់បានឆ្លើយថា ពួកគាត់ពិតជាបានលួចសត្វទា ពិតប្រាកដមែន
ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕