ស្ថានភាពព្រំដែននៅប្រាសាទតាមាន់ធំ នាថ្ងៃទី៣ ខែមិថុនា កងទ័ពកម្ពុជា-ថៃ មានទំនាក់ទំនងគ្នាល្អ !

កងទ័ពកម្ពុជា និងកងទ័ពថៃ ដែលប្រចាំការនៅលើប្រាសាទតាមាន់ធំ ស្ថានភាពនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានរាយការណ៍ និងមើលឃើញថា មានការទំនាក់ទំនងគ្នាល្អ ពួកគេមានឥរិយាបថស្ងប់ស្ងាត់ មិនបង្កភាពតានតឹង ដើម្បីព្រំដែនសន្តិភាព ភាតរភាពរវាងប្រទេសទាំងពីរ។ នេះបើតាមប្រភពពីកងពលតូចថ្មេីរជេីង លេខ៤២។
ថ្ងៃនេះផងដែរ មានបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃនិមន្ត អញ្ជើញមកទស្សនាប្រាសាទតាមាន់ធំ ដែលជាមរតកពីដូនតាខ្មែរយើង ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានសាកសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងការពារបូរណភាពដែនដីនៅទីនោះផងដែរ
អត្ថបទដែលជាប់ទាក់ទង