យុវសិស្សម្នាក់រងរបួសធ្ង..ន់ ដោយគ្រោះថ្នាក់ចរាចរណ៍

យុវជនម្នាក់ជាសិស្ស បានជិះម៉ូតូទៅសាលារៀនដើម្បីនឹងប្រឡង បានជួបនៅឧបហេតុករណីគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ នៅពេលជិះបុកសត្វឆ្កែរត់ឆ្លងផ្លូវ ដួលត្រូវបានរថយន្តបុកហើយកិនម៉ូតូខ្ទេចបើកបើករត់គេចបាត់ ។
ហេតុការណ៍នេះ កើតឡើងនៅលើកំណត់ផ្លូវជាតិលេខ ៥ នៅខាងមុខវត្តសុភមង្គល ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃអង្គារ ទី ០៣ ខែមិថុនា ឆ្នាំ២០២៥ នៅវេលាម៉ោង០៦:៣៥នាទី ៕

អត្ថបទដែលជាប់ទាក់ទង