ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន

(តូក្យូ, ជប៉ុន)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បង្ហាញឱ្យឃើញពីស្មារតីនៃការស្រឡាញ់រាប់អានគ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់បេសកកម្មនៅក្រៅប្រទេសមានកម្មវិធីច្រើន និងមមាញឹក តែរីករាយ ព្រោះជាដំណើរនាំឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើពិភពលោកនេះ មិនដែលមានពេលណាអត់ប្រឈមបញ្ហានោះទេ។ បញ្ហាតែងតែមាន ហើយការដំណោះស្រាយក៏តែងតែបានដាក់ចេញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនជ្រើសយកតែស្ពៃ និងសាច់គោនោះទេ គឺកម្ពុជាយកបន្លៃគ្រប់មុខ ត្រីសាច់ និងគ្រឿងសមុទ្រ ពោលកម្ពុជារាប់រកគ្រប់ប្រទេស បង្កើតមិត្តគ្រប់ប្រទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍របស់កម្ពុជា គឺធ្វើមិត្តគ្រប់ប្រទេស ដើម្បីទាញបានប្រយោជន៍ និងរីកចម្រើនជាមួយប្រទេសជាមិត្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពរីករាយពេលឡើងយន្តហោះ គឺការបានប្រើពេលវេលាអស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុន បានជួយកម្ពុជាច្រើន រាប់ចាប់តាំងពីដំណើរចរចាស្វែងរកសុខសន្តិភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនបានចាប់អារម្មណ៍ និងមិនបានឃើញការតវា៉របស់ខ្មែរមួយចំនួននៅជប៉ុននោះឡើយ ព្រោះភាពមមាញឹកការងារ ជាពិសេសការគិតគូរពីកិច្ចចរចាជាមួយជប៉ុន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចឯកភាពថា សម្តេចមិនមែនប្រជាពលរដ្ឋស្រឡាញ់ទាំងអស់ ហើយក៏មិនមែនស្អប់ទាំងអស់នោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វប្បធម៌ «ចូលរួមជាមួយស្នេហាជាតិ មិនចូលរួមជាមួយក្បត់ជាតិ» លុបបញ្ឈប់ហើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅប្រទេសជប៉ុន មានអ្នកនយោបាយប្រឆាំង តែមិនមានអង្គការចាត់តាំងចាំតែវាយប្រហារលើបណ្តាញសង្គមរាល់ថ្ងៃដូចអ្នកប្រឆាំងនៅកម្ពុជានោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្មែរនៅជប៉ុន ជាទូតរបស់ខ្មែរតាមរយៈភាពស្មោះត្រង់ស្លូតបូត និងប្រឹងប្រែងធ្វើការ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមាជិកសភាក្រៅពីការធ្វើការងារស្នូលលើការងារពិនិត្យច្បាប់ទាំងឡាយហើយនោះ សមាជិកសភា ក៏មានតួនាទីធ្វើកិច្ចការងារនានា ជួយប្រជាពលរដ្ឋរួមទាំងការស្វះស្វែងរកការវិនិយោគផងដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅជប៉ុន គឺមានការទទួលស្គាល់ទាំងរដ្ឋាភិបាល និងសភា។ មិនមែនអត់ទទួលស្គាល់ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលករខ្មែរនៅកូរ៉េខាងត្បូង និងជប៉ុន ទោះបីជេរយ៉ាងណា ក៏ទូតនៅផ្តល់សេវាជាធម្មតា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ទូតខ្មែរនៅជប៉ុន ឱ្យយកចិត្តទុកដាក់លើការផ្តល់សេវាជូនពលករខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមប្រឆាំងថា បើពួកគេបានដឹកនាំរាជរដ្ឋាភិបាល តើហ៊ានប្រកាសដាក់ចេញនយោបាយបិទមិនឱ្យពលរដ្ឋខ្មែរទៅធ្វើការនៅក្រៅប្រទេសដែរទេ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺខិតខំយកចិត្តទុកដាក់លើប្រជាពលរដ្ឋគ្រប់ទីកន្លែង ឱ្យអស់លទ្ធភាពមិនទុកចោលនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពទម្លាក់ការប្រាក់បន្ថែមទៀត សម្រាប់កម្ចីរបស់ពលករខ្មែរចេញទៅធ្វើការនៅជប៉ុន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្ស គឺជាធាតុដ៏សំខាន់ក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីបានធនធានមនុស្សដែលល្អនេះហើយ ទើបរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយលើកកម្ពស់សុខុមាលភាពចាប់តាំងពីចាប់ផ្ទៃរហូតមក និងជំរុញការបណ្តុះបណ្តាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា បច្ចុប្បន្ននេះកូនខ្មែរមានសមត្ថភាពខ្ពស់អាចផលិតបាននូវកម្មវិធីនានា និងអាចផលិតបាននូវផលិតផលនានាជាច្រើន ដែលត្រូវមានមោទនភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងជម្លោះព្រំដែន ការប្តឹងជាជម្រើសចុងក្រោយ។ បើប្តឹងហើយ គឺលែងមានការចរចា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា ព្រឹទ្ធសភារបស់ជប៉ុន មិនបានលើកឡើងនូវអ្វី ដែល លោក ណាតូ សាកាគូឈិ សមាជិកសភាបក្សប្រឆាំងរបស់ជប៉ុនបានលើកឡើងមុនដំណើរទស្សនកិច្ចរបស់សម្តេចនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នជប៉ុន មានជម្លោះដែនកោះជាមួយរុស្ស៊ី ចិន និងប្រទេសជិតខាងដទៃទៀត តែមិនប្រើយន្តការប្តឹង ឬលើកទ័ពទៅវាយគ្នានោះទេ គឺបន្តប្រើយន្តការចរចា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ខ្មែរស្រប និងប្រឆាំង សុំកុំលាបពណ៌គ្នាក្នុងកិច្ចការពារជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុន ចិន កូរ៉េ សុទ្ធតែមានអតីតកាលឈឺចាប់ ប៉ុន្តែប្រទេសទាំងនេះនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យជាតិកាន់តែរឹងមាំ គឺត្រូវរក្សាសុខសន្តិភាព និងពង្រឹងការឯកភាពជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យោធាមិនមែនជាជាអ្នកដោះស្រាយលើខណ្ឌសីមារវាងប្រទេស និងប្រទេសនោះទេ គឺមានគណៈកម្មការព្រំដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលផ្ទុះអាវុធនៅព្រំដែន សម្តេចបានណែនាំរដ្ឋមន្ត្រីការពារជាតិ និងមេទ័ព ទាក់ទងគ្នាតាមទូរស័ព្ទភ្លាមៗ ដើម្បីទប់ស្ថានការណ៍កុំឱ្យរាលដាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងបញ្ហាព្រំដែនសម្តេចពាក់មួកពីរ គឺមួកជាអ្នកនយោបាយ និងជាកងទ័ព។ នយោបាយ គឺគិតគូរកិច្ចចរចាទប់ស្កាត់បញ្ហារាលដាល រីឯទ័ព គឺគិតគូរពីការវាយលើសមរភូមិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ភារៈ បរិក្ខារបំពាក់ជូនកងទ័ពជារឿងមួយ តែឆន្ទៈរបស់ទ័ពជាកត្តាសំខាន់សម្រាប់កំណត់ភាពឈ្នះ និងចាញ់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឱ្យដកស្រង់ព័ត៌មានចេញពីផេកផ្លូវការរបស់ក្រសួងការពារជាតិ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមប្រឆាំង ដែលប្រឹងញុះញង់ឱ្យមានការស្អប់គ្នារវាងមេទ័ព និងកូនទ័ព មានបំណងអ្វី? ពេលសង្គ្រាមមេទ័ព និងកូនទ័ព គឺនៅលើសមរភូមិទាំងអស់គ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទ័ពជួរមុខ របបអាហារ គឺស្មើគុណនឹងពីរជាមួយអ្នកជួរក្រោយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពមានការផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់សម្រាប់កងទ័ព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការងឿងឆ្ងល់ចំពោះបំណងក្រុមប្រឆាំង ដែលព្យាយាមបំពាក់ទឹកចិត្តកងទ័ពពេលកម្ពុជាកំពុងមានបញ្ហាព្រំដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពពាក់ស្បែកជើងផ្ទាត់ និងហូបក្រៀមក្រោះនៅលើសមរភូមិជួរមុខ ជាយុទ្ធវិធីរបស់ទ័ព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងហួសចិត្តចំពោះការនិយាយថា រាជរដ្ឋាភិបាល ឱ្យទ័ពថៃមកបាញ់ទ័ពខ្មែរ ដើម្បីបង្វែរឿងឧក្រិដ្ឋកម្មអនឡាញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហេតុការណ៍ថ្ងៃទី២៨ ខែឧសភា បើដោះស្រាយមិនស្រួលទេ ការស្លាប់នឹងកើនពី១ ដល់ទៅ១០០ ហើយការផ្ទុះនឹងរាលដាលទូទាំងព្រំដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលមានសង្គ្រាមទ័ពសត្រូវ តែងព្យាយាមផ្សាយពីទិន្នន័យអ្នកស្លាប់របួស ដើម្បីបំពាក់ទឹកចិត្តទ័ពម្ខាងទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមនៅប្រាសាទតាមាន់ តាក្របី កាលពីប្រមាណ១០ឆ្នាំមុន សត្រូវក៏បានប្រើយុទ្ធសាស្ត្របំបាក់ទឹកចិត្តទ័ពផងដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បើមិនបានជួយអ្វីទេ គឺសូមត្រឹមរួមគ្នាលើកទឹកចិត្ត គាំទ្រកងទ័ព នោះគឺជាការស្នេហាជាតិហើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ម៉ោងនេះ ពេលនេះ មិនមែនជាពេលវែកញែកឈ្នះចាញ់គ្នានោះទេ ជាពេលរួមគ្នាលើកទឹកចិត្តកងទ័ព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងប្រឹងប្រែងដោះស្រាយបញ្ហា និងការពារអធិបតេយ្យ បូរណភាពទឹកដី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖២៨នាទីនាព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៥, ៕

អត្ថបទដែលជាប់ទាក់ទង