សម្តេចតេជោ ហ៊ុន សែន ទុកឱ្យឆ្ងល់ ខ្លឹមសារចរចា តាមvideo callជុំទី២ ជាមួយចៅពេជ្រ តែសម្តេច ព្យាយាមចរចាដល់ជុំទី៥០ទើបឈប់ និងសុំចុះចាញ់តែម្តង !
ភ្នំពេញ ៖ ពាក្យចាស់លោកពោលថា ៖ «ស្រឡាញ់កូនតៅ ស្រឡាញ់ចៅមួយថាំង» ចឹងហើយបានសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យឆ្ងល់ ខ្លឹមសារចរចា តាមvideo callជុំទី២ជាមួយចៅពេជ្រ តែសម្តេចព្យាយាមចរចាដល់ជុំទី៥០ទើបឈប់ និងសុំចុះចាញ់តែម្តង ! ។
តាមរយៈផេកផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះថា ៖ ល្ងាចនេះនៅកម្ពុជានិងថ្ងៃត្រង់នៅក្រុងឡុងដ៏ចក្រភពអង់គ្លេសបានបើកការចរចាតាមvideo callជុំទី២ជាមួយចៅពេជ្រដោយមានកូនស្រីហ៊ុន គឹមឡេងនិងចៅនុតជាអ្នកសម្របសម្រួលតែលទ្ធផលអវិជ្ជមាន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខ្ញុំព្យាយាមបើកចរចាដោយផ្ទាល់ឬតាមអនឡានរហូតជុំទី៥០ទើបឈប់ និងសុំចុះចាញ់តែម្តង។
សម្តេចតេជោ ហ៊ុន សែន ថា ខ្លឹមសារចរចាមិនអាចឲ្យដឹងដើម្បីទុកឲ្យឆ្ងល់។
សម្តេចតេជោ ហ៊ុន សែន , សម្រាកដោយរីករាយនៅថ្ងៃនេះសប្តាហ៍ក្រោយការងារច្រើន ៕