ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់ និងដំណោះស្រាយដ៏ឈ្លាសវៃ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី
(ខេត្តបាត់ដំបង): ពីវេទិកាធិបតីនៃពិធីសម្ពោធស្នាក់ការសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុក ឯកភ្នំខេត្តបាត់ដំបង់ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស សុខាអនុប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និង បន្ទាយមានជ័យបានអះអាងថា ប្រជាពលរដ្ឋ ខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងយុវជន មានការជឿជាក់លើការដឹកនាំប្រកបដោយ ភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្ត្រ ដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញបញ្ហាព្រំដែនតំបន់មុំ៣ បង្កឡើងដោយកងទ័ពថៃ។
បើតាមឯកឧត្តម ស សុខា ស្របតាមលំអាន នៃគំរូវីរភាពដឹកនាំដ៏អង់អាច របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត បាន បន្តយកចិត្តទុកដាក់ខ្ពស់បំផុត លើកិច្ចការពារ បូរណភាពទឹកដី ដើរទន្ទឹមគ្នានឹងការបន្តថែរក្សា ទំនាក់ទំនងជាមិត្តភាពលើវិស័យជាច្រើន ទៀត រវាងកម្ពុជា-ថៃ ដើម្បីធានាប្រក្រតីភាព នៃឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេស ទាំងសងខាង ពោលគឺ ទន្ទឹមនឹងការពារទឹកដី ជូនតាមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រនោះ គឺ សម្តេច ក៏មានឆន្ទះដោះស្រាយបញ្ហាព្រំដែនប្រ ដោយសន្តិវិធី ដើម្បីធានាបានព្រំដែនមិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ពីវេទិកានោះដែរ ឯកឧត្តម ស សុខា ក្នុងនាម អនុប្រធាន ស.ស.យ.ក. ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក៏បានថ្លែងជាថ្មី ទៀត ចូលរួមរំលែកមរណទុក្ខចំពោះការពលី របស់កងកម្លាំងយោធពលខេមរភូមិន្ទក្នុងព្រឹត្តិ ការណ៍ប៉ះទង្គិចប្រដាប់អាវុធ បង្កឡើងដោយ កងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំ បី ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស បន្តមានស្មារតីវិញជាធ្លុងមួយ ក៏ប៉ុន្តែក៏មិន ត្រូវធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់ ដំណោះស្រាយប្រកបដោយសន្តិវិធីរបស់ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះដែរ។
សូមបញ្ជាក់ដែរថា ទីស្នាក់ការ ស. ស.យ.ក. ស្រុកឯកភ្នំ បានចាប់ផ្តើមសាងសង់នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រួចជាស្ថាពរនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ អគារនេះ មានទំហំ ១៧៤.១៣ម៉ែត្រការ៉េ មានបន្ទប់ចំនួន៤ ក្នុងនោះ មានសាលប្រជុំធំចំនួន១ បន្ទប់រដ្ឋបាលចំនួន១ បន្ទប់កុំព្យូទ័រចំនួន១ បន្ទប់ដាក់សម្ភារៈចំនួន១ និងបន្ទប់ទឹកចំនួន៣ ដែលចំណាយទឹកប្រាក់ សាងសង់សរុប ៤៥.៤៤០,៧៥ដុល្លារអាមេរិក៕