ឃាត់ម៉ូតូ០១គ្រឿង ប្រើប្រាស់សុីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស នៅចំណុចផ្លូវបេតុង ខាងលិចវត្តឃ្មួញ ភូមិបន្លាស្អឹត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ម៉ូតូ០១គ្រឿង ប្រើប្រាស់សុីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស នៅចំណុចផ្លូវបេតុង ខាងលិចវត្តឃ្មួញ ភូមិបន្លាស្អឹត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើណែនាំអប់រំ និងធ្វេីកិច្ចសន្យាជាមួយអ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង