ដុតគល់ឫស្សី និងគល់ឈើខាងក្រោយផ្ទះ ស្រាប់តែផ្ទុះគ្រាប់រងរបួសធ្ង..ន់ម្នាក់ ស្រុកស្វាយជ្រំ

(ស្វាយរៀង)៖ បុរសម្នាក់រងរបួសធ្ងន់ ដោយសារដុតគល់ឫស្សី និងគល់ឈើខាងក្រៅផ្ទះ ស្រាប់តែផ្ទុះគ្រាប់លាន់ដូចរន្ទះបាញ់ បានបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងត្រូវបានគេដឹកទៅសង្គ្រោះភ្លាមៗ។ ករណីផ្ទុះគ្រាប់នេះបានកើតឡើង នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមឬស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកវររសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ប្រជាពលរដ្ឋឈ្មោះ អ៊ូ ហុំ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានរាយការណ៍ថា មានករណីដុតគល់ឬស្សី និងគល់ឈើខាងក្រោយផ្ទះ ហើយបានផ្ទុះគ្រាប់បណ្តាលឲ្យមានមនុស្សរងរបួស។
ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ បានសហការជាមួយមេភូមិ និងលោកស្រីមេឃុំចុះដល់កន្លែងកើតហេតុ និងបានស្តាប់ការបំភ្លឺពីឈ្មោះអ៊ូ ហុំ បានបំភ្លឺថាឈ្មោះ ព្រាប គន្ធា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ បានរងរបួសត្រូវចំភ្លៅខាងឆ្វេងដោយសារផ្ទុះគ្រាប់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ទោះបីយ៉ាងណា សមត្ថកិច្ចមិនទាន់បញ្ជាក់ថា គ្រាប់ដែលផ្ទុះនេះជាប្រភេទគ្រាប់អ្វីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង