លីគកំពូលបាល់ទាត់នារីកម្ពុជា នឹងដំណើរការប្រកួតនៅចុងសប្ដាហ៍ក្រោយ នេះហើយ
លីគកំពូលបាល់ទាត់នារីកម្ពុជារដូវកាលថ្មី២០២៥/២០២៦ នឹងដំណើរការប្រកួតនៅចុងសប្ដាហ៍ក្រោយនេះហើយ។
ម្ចាស់ជើងឯកភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅកាន់ទឹកដីកីឡដ្ឋានខេត្តស្វាយរៀងជួបព្រះខ័នរាជស្វាយរៀងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ចំណែកជើងឯករងវិសាខាទទួលណាហ្កាវើលដ៍។
ថ្ងៃទី០១ ខែមិថុនា សមាគមក្លឹបបាល់ទាត់មីស្ទើរឡេង ប្រកួតជាមួយសមាគមកីឡាខេត្តកណ្ដាល និងក្លឹបបាល់ទាត់បឹងកេតជួបក្លឹបបាល់ទាត់ខេត្តសៀមរាប។
លីគកំពូលបាល់ទាត់នារីរដូវកាលនេះមានតែ៨ក្លឹបចូលរួមតែប៉ុណ្ណោះ៕