UN ៖ កម្ពុជាជាប្រទេសគំរូដ៏ល្អ នៅក្នុងការរក្សាសន្តិភាព

ភ្នំពេញ ៖ បណ្តាញសង្គមផ្លូវការរបស់អង្គការសហប្រជាជាតិ(UN)ប្រចាំនៅកម្ពុជា បានចុះផ្សាយឱ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន អគ្គលេខាធិការអង្គការសហប្រជាជាតិបានកោតសរសើរចំពោះកម្ពុជា ថាជាប្រទេសគំរូដ៏ល្អនៅក្នុងការរក្សាសន្តិភាព។
ឯកឧត្ដម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានកោតសរសើរចំពោះកម្ពុជាថាជាប្រទេសគំរូដ៏ល្អមួយនៅក្នុងការរក្សាសន្តិភាព។ ការកោតសរសើររបស់ឯកឧត្ដមអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិកកាលពីសប្តាហ៍មុន។
ឯកឧត្ដម Antonio Guterres បានរំលេចបន្ថែមថា កម្ពុជាដែលធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លិចបំផ្លា ញដោយសង្រ្គាម តែពេលនេះកម្ពុជាកំពុងចូលរួមយ៉ាងសកម្ម និងឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក តាមរយៈការបញ្ជូនកងកម្លាំងមកចូលរួមរក្សាសន្តិភាពដែលស្ថិតនៅក្រោម ឆត្ររបស់អង្គការសហប្រជាជាតិ។ ឯកឧត្ដមអគ្គលេខាធិការ ក៏បានកោតសរសើរចំពោះកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលមានជំនាញ មានការយកចិត្តទុកដាក់ក្នុងការបំពេញការងារ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាពពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង