យន្តហោះពាណិជ្ជកម្មមួយគ្រឿង ធ្លាក់ចូលតំបន់លំនៅឋានក្រុង San Diego សហរដ្ឋអាមេរិក បង្កអគ្គិភ័យដ៏ធំ

អាជ្ញាធរបាននិយាយថា យន្តហោះពាណិជ្ជកម្មមួយគ្រឿង បានធ្លាក់ចូលទៅក្នុងតំបន់លំនៅឋានមួយកន្លែងនៅទីក្រុង San Diego សហរដ្ឋអាមេរិក អំឡុងពេលអាកាសធាតុចុះអ័ព្ទ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ២២ ឧសភា នេះ ដោយបានបង្កអគ្គិភ័យដ៏ធំឆាបឆេះផ្ទះសម្បែងជាច្រើនខ្នង និងនាំឲ្យមានការជម្លៀសប្រជាជននៅតាមប្លុកលំនៅឋាននោះ។
អ្នកនាំពាក្យទីភ្នាក់ងារអគ្គិភ័យ San Diego បានប្រាប់សារព័ត៌មាន CNN ថា យន្តហោះ Cessna 550 ដែលជារឿយៗត្រូវគេហៅថា Citation “បានធ្លាក់នៅជិតព្រលានយន្តហោះ Montgomery Executive ប្រហែលម៉ោងក្នុងស្រុក ៣:៤៥ នាទីព្រឹកព្រលឹម” នាថ្ងៃព្រហស្បតិ៍នេះ។
មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរបួសនោះទេ។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធកំពុងស៊ើបអង្កេតការធ្លាក់យន្តហោះនេះ៕

អត្ថបទដែលជាប់ទាក់ទង