ទេសរដ្ឋមន្ត្រី គន់ គីម ៖ គតិបណ្ឌិតរបស់សម្ដេចតេជោគឺយកចិត្តទុកដាក់ខ្ពស់ ចំពោះមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ដោយមិនទុកឱ្យមន្ត្រីចូលនិវត្តន៍ណាម្នាក់នៅឯកោ និងរស់នៅដោយលំបាកឡើយ

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្ដោតជាសំខាន់លើការរៀបចំការធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជា តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងផែនការដាក់បញ្ចូលនិវត្តជននៃមន្រ្តីរាជការស៊ីវិល ចូលទៅក្នុងសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបង្កើតក្រុក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃសមាគមអតីតយុទ្ធជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ថា គតិបណ្ឌិតរបស់សម្ដេចតេជោនាពេលនេះគឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ ពោលគឺទាំងមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ដោយមិនទុកឱ្យមន្ត្រីចូលនិវត្តន៍ណាម្នាក់នៅឯកោ និងរស់នៅដោយលំបាកឡើយ។
ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី គូររំលេចថា ក្រសួងនឹងពិភាក្សាជាមួយមន្ត្រីផ្នែកច្បាប់ដើម្បីរៀបចំក្រុមការងារអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន៕

អត្ថបទដែលជាប់ទាក់ទង