គណៈកម្មាធិការគ្រប់គ្រង ការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបានសម្ភារៈគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចមហាបវធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត
រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះជួបសំណេះសំណាល និងប្រគល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចមហាបវធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគល់ជូនដល់ គណៈកម្មាធិការគ្រប់គ្រង ការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ តាមរយៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការគ្រប់គ្រង ការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំសម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត កំពុងរស់នៅក្នុងតំបន់បឹងទន្លេសាប រួមមាន៖
– អង្ករ ចំនួន ០៥ (ប្រាំ) តោន
– មីជាតិ ចំនួន ២០០ (ពីររយ) កេស
– ត្រីខកំប៉ុង ចំនួន ២០ (ម្ភៃ) កេស
– ទឹកត្រី ចំនួន ២០០ (ពីររយ) យួរ
– ទឹកស៊ីអ៊ីវ ចំនួន ២០០ (ពីររយ) យួរ ៕