ក្រុងប៉ោយប៉ែត មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ទឹកហូរអត់ទាន់បណ្តាលឱ្យលិចគ្រប់ផ្លូវសំខាន់ៗ

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នំា២០២៥នេះ មេឃក្តៅហួតហែង ក៏មានភ្លៀងកក់ខែយ៉ាងខ្លាំងមួយមេ ធ្វើឱ្យចរន្ធទឹកហូរអត់ទាន់ក៏បណ្តាលអោយជនលិចផ្ទះសំបែងប្រជាពលរដ្ឋ នឹងផ្លូវសំខាន់ៗ ពេញក្រុងតែម្តង ។ តាមសេចក្តីរាយកាណ៍ ពេលនេះភ្លៀងបានធូថយហើយ តែទឹកនៅតែមិនទាន់ស្រកទេ ។ យ៉ាងណាចំពោះអាជ្ញាធរដែនដីនៅទីនោះ កំពុងដុតដៃ ដុតជើង ជួយប្រជាពលរដ្ឋ នឹងខ្លះ ស្តាតាមបណ្តាមាត់លូសំខាន់ៗ ។

បើតាមការផ្សាយផ្ទាល់របស់លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន មានប្រសាសន៍ថា “កាយនៅភ្នំពេញ ចិត្តនៅប៉ោយប៉ែត ” ។

លោកបណ្ឌិត បានណែនាំ អាជ្ញាធរ នឹង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយ ៖

– ពិនិត្យមើលមុខឌីហ្គាលូ តាមមុខផ្ទះរៀងៗខ្លួន ប្រសិនបើឃើញស្ទះសំរាម ជួយយកចេញផង ។
– រថយន្តតូចធំ សូមមេត្តាបើកបរ ដោយល្បឿនយឺតៗ ចៀសវាងមានលលកទឹកចូលក្នុងគេហដ្ឋាន ឬប៉ះពាល់ដល់អ្នកដទៃ។
– អ្នកមានរថយន្តដឹកទំនិញធំៗ ធ្ងន់ៗ ផ្អាកការបើកបរមួយរយៈ រហូតដល់ផ្លូវស្ងួត ចៀសវាងស្រុតផ្លូវ ។
– ទុកដាក់ទ្រព្យសម្បត្តិ ជាពិសេសឯកសារសំខាន់ៗឲ្យបានល្អ ។
– ប្រុងប្រយ័ត្នសត្វចង្រៃគ្រប់ប្រភេទចូលក្នុងផ្ទះ ។

គួរបញ្ជាក់ផងដែរ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន លោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត គេតែងឃើញលោកសកម្មណាស់ចុះផ្ទាល់រឿងហេតុផ្សេងៗ ស្និតនឹងប្រជាពលរដ្ឋតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង