ឃាត់មុខសញ្ញាសង្ស័យចំនួន២នាក់ ស្ថិតភូមិត្រពាំងធំ ឃុំយុទ្ធសាមគ្គីស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ នៅថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២៥ កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតដល់ចំណុចផ្លូវលំខាងជេីងវត្តស្រះធុល ស្ថិតភូមិត្រពាំងធំ ឃុំយុទ្ធសាមគ្គីស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានឃេីញមុខសញ្ញាសង្ស័យចំនួន២នាក់:
១.ឈ្មោះ គឿន ពេទ្យ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយលៀប ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។
២.ឈ្មោះ ទេព សុបិន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិទំនប់អង្គ ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ។
ជាក់ស្តែងកំលាំងយេីងបានឃាត់និងត្រួតពិនិត្យ ឆែកឆេរលេីខ្លួនរកឃេីញៈ
-ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន៤កញ្ចប់តូច
-ទូរស័ព្ទដៃចំនួន១គ្រឿង
-ពូថៅដៃចំនួន២
-ម៉ូូតូចំនួន១គ្រឿង ម៉ាកC70 ពណ៍ខ្មៅពាក់សែ ពាក់លេខកំពង់ស្ពឺ 1B.2254
មុខសញ្ញាសង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អនុវត្តន៍តាមនិតិវធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង