ស្ត្រីម្នាក់ បើករថយន្តមួយគ្រឿង បុកកង់បីឥណ្ឌា២គ្រឿង បណ្ដាលឲ្យរងការខូចខាត និងរងរបួសធ្ង..ន់ស្រាល

ភ្នំពេញ ៖ ហេតុការណ៏នេះបានកើតឡើងនៅ យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវ៤៨៨ កែង១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ព្រំប្រទល់ជាមួយនឹងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ស្រ្ដីម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក Toyota Camry ពាក់ស្លាកលេខ ភ្នំពេញ 2BD-6973 ក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុ…កជាមួយនឹងកង់បីឥណ្ឌាចំនួន ២គ្រឿង ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ង.ន់.ធ្ងរ ( មនុស្សរងរបួ..សស្រាលម្នាក់ ) ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានឡើងកង់បីគេចចេញពីកន្លែងកើតហេតុ ស្របពេលនោះសមត្ថកិច្ចមូលដ្ឋាននិងម្ចាស់កង់បីទាំងពីរគ្រឿងបានដេញតាមឃាត់ម្ចាស់រថយន្តយកទៅអធិការខណ្ឌចំការមន ដើម្បីដោះស្រាយគ្នាតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង