ជនសង្ស័យចំនួន៣ នាក់ កម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាវ បន្ទាប់ពីធ្វើសកម្មភាពលួចកាត់ជញ្ជាំងស័ង្កសីឃ្លាំង ចូលទៅលួចយកស្រាបៀរហនុមានចំនួន១២កេស

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣ នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ស្រាវជ្រាវរបស់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចកាត់ជញ្ជាំងស័ង្កសីឃ្លាំងចូលទៅលួចយកស្រាបៀរហនុមានចំនួន១២កេស។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន១-ឈ្មោះ ប្រុស វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(មានសារធាតុញៀន), ២-ឈ្មោះ សួន សីហា ភេទប្រុស អាយុ២៦ឆ្នាំស្នាក់នៅផ្ទះគ្មានលេខ ផ្លូបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(មានសារធាតុញៀន) និង៣-ឈ្មោះ នាង ភារៈ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(មានសារធាតុញៀន) ។

ជនសង្ស័យទាំងបីនាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននៅថ្ងែទី១០ខែឧសភាឆ្នាំ២០២៥ បន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោសដោយកាប់គាស់ទម្លុះទម្លាយ(កាច់ជញ្ជាំងស័ង្កសីឃ្លាំងចំហៀងលួចយកស្រាបៀរហនុម៉ាន ចំនួន ១២កេស) កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥ វលាម៉ោងប្រហែល ០១ និង៣០នាទី រំលងអាធ្រាត នៅចំណុចឃ្លាំងស្តុកស្រាបៀរ មួយកន្លែង តាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានម្ចាស់ ឈ្មោះ សួន វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៣៨ ផ្លូវ៣៥ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង