កូនស្វាព្រាមចំនួន២ក្បាល និងស្វាក្តាមមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ជូនមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ កូនស្វាព្រាមចំនួន២ក្បាល និងស្វាក្តាមមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ជូនមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី នាថ្ងៃអាទិត្យ ទី១១ ខែ ឧសភា ឆ្នំា២០២៥នេះ ដើម្បីថែរក្សាឲ្យរស់រានមានជីវិតបន្ត។ ស្វាព្រាម (Indochinese Silvered Langur) ជាប្រភេទសត្វ ដែលជិតផុតពូជបំផុត បន្ទាប់ពីចំនួនរបស់វាត្រូវបានប៉ាន់ប្រមាណថាថយចុះប្រហែលជាពាក់កណ្តាលក្នុងពិភពលោក។
សម្បុរស្វាព្រាមប្រែប្រួលទៅតាមអាយុ និងភេទរបស់វា។ សត្វប្រភេទនេះរស់នៅជាហ្វូងមានប្រមាណពី១០ ដល់៤០ក្បាល ឬច្រើនជាងនេះ នៅព្រៃតាមតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង តំបន់ព្រៃលិចទឹក និងតំបន់ឆ្នេរព្រៃកោកាង ៕