បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿនទៅបុកជាមួយជណ្ដើរដែកដែលមានចងអំពូលភ្លើង ជាសញ្ញាសម្រាប់ បំភ្លឺមុខរោងបុណ្យសព បន្ដទៅប៉ះនឹងបង្គោលរោងបុណ្យសព ខ្ទាតអ្នកបើកម៉ូតូចូលក្រោយរថយន្ដព្រូសដែលចតទុកចោលក្នុងរោងបុណ្យ

ខេត្តកណ្តាល ៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿនទៅបុកជាមួយជណ្ដើរដែកដែលមានចងអំពូលភ្លើង ជាសញ្ញាសម្រាប់ បំភ្លឺមុខរោងបុណ្យសព បន្ដទៅប៉ះនឹងបង្គោលរោងបុណ្យសព ខ្ទាតអ្នកបើកម៉ូតូចូលក្រោយរថយន្ដព្រូសដែលចតទុកចោលក្នុងរោងបុណ្យ រងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ2025 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LJ-7063 បើកបរដោយឈ្មោះ សំបូ មុនីបញ្ញា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ដកណ្ដាល ក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកជាមួយជណ្ដើរដែកដែលមានចងអំពូលភ្លើង ជាសញ្ញា សម្រាប់ បំភ្លឺមុខរោងបុណ្យសព ហើយបន្ដទៅប៉ះនឹងបង្គោលរោងបុណ្យសព បណ្ដាលឱ្យអ្នកបើកបរម៉ូតូខ្ទាតចូលក្រោយរថយន្ដម៉ាកTOYOTA PRIUS ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8441 ដែលចតទុកចោលក្នុងរោងបុណ្យ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
នគរបាលយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាទែន ដើម្បីបន្ដនីតិវិធី ខណៈសមត្ថកិច្ចបញ្ជាក់ថា ករណីនេះ បណ្តាលមកពី អ្នកបើកបរម៉ូតូ បើកបរធ្វេសប្រហែល ខ្វះការប្រុងប្រយ័ត្ន មិនពិនិត្យស្ថានភាពផ្លូវខាងមុខឱ្យ បានច្បាស់លាស់ពេលកំពុងបើកបរ ដោយនៅខាងមុខរោងបុណ្យមានដាក់ភ្លើងបំភ្លឺជាសញ្ញា និង មានដាក់សាជី ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង