ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមពិធីសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១

ខេត្តតាកែវ, នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងពិធីសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ជូនថា ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែលត្រូវបានសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ប្រវែងសរុបប្រមាណជាង២០០គីឡូម៉ែត្រ កសាងឡើងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងថវិកាប្រមាណ១៨៨លានដុល្លារអាម៉េរិក ដោយផ្លូវជាតិទាំង៣ខ្សែនេះ ឆ្លងកាត់ភូមិសាស្ត្រខេត្តចំនួន៥ រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងខេត្តកែប ប្រទាក់ក្រឡា និងតភ្ជាប់សំខាន់ពីតំបន់មួយទៅតំបន់មួយ សម្រាប់បម្រើឱ្យសកម្មភាពសេដ្ឋកិច្ច-សង្គម និងទេសចរណ៍នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង