បុរសម្នាក់ ស..ង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿង បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តខូចខាតមួយកំណាត់មុខ

ភ្នំពេញ៖ កាលពី ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បុរសម្នាក់ សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាកChanganបោះពួយយ៉ាងលឿនហេីយក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់ចំនួន១កង់ ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកChanganពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BR-0050 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូជាតិលេខ៥ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ខណៈពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹងបណ្ដាលឱ្យរបាំងថ្មបាក់ចំនួនមួយកង់ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស ហើយភ្លាមនោះដែរបុរសជាអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បានឲ្យនៅនិងកន្លែកើតហេតុ។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងហើយស្ទូចយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង