ទើបនឹងបែកធ្លាយ ជាប់ទ្រុងស្នងការដ្ឋានហើយនៅថតរាំបង្ហោះ tik tok យ៉ាងសប្បាយទៀត

ខេត្តស្ទឹងត្រែង៖ ទើបនឹងមានការបែកធ្លាយនៅឃ្លីបវីដេអូដែលបង្ហោះតាមសង្គម tik tok ចំពោះជនសង្ស័យពីរនាក់លើករណីឆក់ទូរស័ព្ទ ខណៈជាប់ទ្រុងក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ថតវីដេអូរាំកំសាន្តក្នុងទ្រុងរួចបង្ហោះតាមសង្គម tik tok យ៉ាងរំភើយ។

តាមរយៈផេករបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានបង្ហោះព័ត៌មានផ្លូវការជាសាធារណៈដែលមានខ្លឹមសារដូចតទៅ៖ កាលពីថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៩:២១នាទីនៅចំណុចផ្លូវបេតុងពេទ្យ២១ ស្ថិ
តនៅភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីឆក់ទូរស័ព្ទ ប្រព្រឹត្តដោយជនជនសង្ស័យ (០១ក្រុម) មានគ្នាចំនួន០៤នាក់បានធ្វើសកម្មភាពឆក់
ទូរស័ព្ទរបស់ជនរងគ្រោះ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូ (ពុំមានរបួស) ។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ លោក ឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានចាត់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការ
ដ្ឋាននគរបាលក្រុងស្ទឹងត្រែងបានធ្វើការស្រាវជ្រាវករណីខាងលើ លុះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២១:៥០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ប្រុស និងបានរត់គេចខ្លួនចំនួន ០២នាក់ ប្រុស និងចាប់យកវត្ថុតាងទូរស័ព្ទដៃម៉ាក IPhone 14pro max ពណ៍ស្វាយ ០១គ្រឿង ។ ដោយបានការអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា បានធ្វើការប្រគល់ទូរស័ព្ទទៅឲ្យជន
រងគ្រោះវិញ និងបន្តស្រាវជ្រាវរកជនសង្ស័យដែលកំពុងរត់គេចខ្លួន ។ ចំណែកជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។
ទាក់ទិនករណីខាងលើនេះដែរយោងតាមប្រភពព័ត៌មានឱ្យដឹងថាក្រោយការឃាត់ខ្លួនជនសង្ស័យពីរនាក់ខាងលើធ្វើការសាកសួរ នឹងឃុំខ្លួនក្នុងបន្ទប់ឃុំឃាំងក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏មានមិត្តភក្កិរបស់ជនសង្ស័យទៅសួរសុខទុក្ខ ហើយក៏បានយកទូរស័ព្ទគ្នីគ្នាថតសកម្មភាពរាំកំសាន្តសប្បាយក្នុងទ្រុងហើយបង្ហោះនិងសង្គមtik tokយ៉ាងរំភើយ ហាក់បីដូចគ្មានសណ្ដាប់ធ្នាប់គ្មានការអប់រំ មិនខ្លាចរអាចំពោះច្បាប់វិន័យអ្វីនោះឡើយ ។
តាមរយៈការបង្ហោះ tik tok យ៉ាងទូលំទូលាយខាងលើនេះគេបានឃើញនៅលើផេកឈ្មោះ Vikk’s ក្រោយមកក៏មានការបញ្ជាឲ្យលុបចេញពីសង្គម tik tok ពីផេកនេះវិញផងដែរ តែទោះបីយ៉ាងណាក៏មានការចាប់អារម្មណ៍ ត្រូវគេដោនឡូតរក្សាទុក្ខផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង