នគរបាលចាប់ខ្លួនជនសង្ស័យសរុបចំនួន០៧នាក់(ស្រី០៣នាក់) (០៣ករណីផ្សេងគ្នា)នៅចំណុចផ្លូវ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីទី១ “រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន” ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឿង ធូក (ហៅធូក) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ(មានសារធាតុញៀន)។
វត្ថុតាងដកហូតរួមមាន៖
១.ក្រាមពណ៌សថ្លាជាគ្រឿងញៀន ចំនួន០៥កញ្ចប់
២.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ករណីទី២ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ស្រី០១នាក់) រួមមាន៖
១.ឈ្មោះ លឹម កែវសាន្ត (ហៅពៅ) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ សៀល សំណាង (ហៅពេជ្រ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ
៣.ឈ្មោះ សុខ ស្រីពេជ្រ (ហៅប៉ុច) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ
វត្ថុតាងដកហូតក្រាមពណ៌សថ្លាជាគ្រឿងញៀនចំនួន ០៨កញ្ចប់។

ករណីទី៣ “ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ០៤នាក់ (ស្រី០២នាក់) រួមមាន៖
១.ឈ្មោះ រឿន សតវត្ស (ហៅយក្ស) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ ទឹម ហ្សឺឌីណា (ហៅឆំាប៉ូ) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ
៣.ឈ្មោះ ឆង លីនដា (ហៅដា) ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ
៤.ឈ្មោះ រឿន លាងម៉េងលី (ហៅលី) ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង