ឌីជេ០២នាក់ កម្លាំងកងរាជអាវុធហត្ថឃា//ត់ខ្លួន ក្រោយរកឃើញសារធាតុញៀនជាច្រើនប្រភេទ

ខេត្តបាត់ដំបង៖ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ នៅ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដែលជនសង្ស័យ /ទី១.ឈ្មោះ យិន សិលា ហៅ កូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរឌីជេ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង /ទី២.ឈ្មោះ សាយ រស្មី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរឌីជេ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន៖ គ្រឿងញៀន ម្សៅក្រាមពណ៌សថ្លា កេតាមីន ( ខេ ) ចំនួន ០៦កញ្ចប់ ទម្ងន់ ៤៦,៩៤ ក្រាម (ថ្លឹងទាំងសំបក) ,គ្រឿងញៀនម្ស៉ៅទំពាំងបាយជូ ( MDMA ) ចំនួន ០៦កញ្ចប់ ទម្ងន់ ៤២,៧៣ក្រាម ( ទាំងថង់ ) ,គ្រឿងញៀន ប្រភេទគ្រាប់ពណ៌ផ្កាឈូក ( អ៉ិចស្តាស៊ី )ចំនួន ០៣គ្រាប់ ទម្ងន់ ១,២២ក្រាម , ជញ្ជីង ០២គ្រឿង , ម៉ូតូ ចំនួន ០១គ្រឿង ,ទូរស័ព្ទដៃ ០២គ្រឿង ,បារីអេឡិចត្រូនិច ( vape ) ៩១ ដើម, ថង់វេចខ្ចប់គ្រឿងញៀន មួយចំនួន។

ជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង