Banner Detail Top

មុខសញ្ញា..ស..ង្ស័យ..ជួញដូរ..គ្រឿ..ង..ញៀ..ន ដែលធ្លាប់..ជា..ប់..គុ..ក..ច្រើនសារមកហើយ ចេញមកវិញ មិនរាងចាលសោះ នៅតែរកស៊ីមុខរបរដដែល

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាសង្ស័យជួញដូរគ្រឿងញៀន ដែលធ្លាប់ជាប់គុកច្រើនសារមកហើយនោះ ចេញមកវិញ មិនរាងចាលសោះ នៅតែរកស៊ីមុខរបរដដែល ចុងក្រោយ ត្រូវសមត្ថកិច្ចក្របួចបានបញ្ជូន ទៅដេកក្នុងគុកជាថ្មីម្តងទៀត ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ។
កម្លាំងជំនាញរបស់អធិការដ្ឋានបានល្បាតដល់ចំណុចផ្លូវលំខាងជើង វត្តបាក់ក ភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ក៏ប្រទះឃើញក្រុមជនសង្ស័យកំពុងធ្វើសកម្មភាព ពេលនោះកម្លាំងជំនាញ ក៏បានឃាត់ខ្លួនធ្វើការសាកសួរ និងឆែកឆេរលើខ្លួនពួកគេ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៥កញ្ចប់ (តូច៣,មធ្យម២) និងទូរសព្ទដៃ ២គ្រឿង ។
ក្រោយឆែកឆេរ សមត្ថកិច្ចរកឃើញគ្រឿងញៀន ហើយក៏សុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖
១-ឈ្មោះ ហ៊ឹម ម៉ុងយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិប្រវឹកពង ឃុំទឹកល្អក់
២-ឈ្មោះ ហង្ស ចន្នី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិភ្នៅខាងត្បូង ឃុំព្រៃញាតិ
៣-ឈ្មោះ ឆោម ហៀង ហៅ ហ៊ា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ក្នុងចំណោមជនសង្ស័យទាំង៣ គឺឈ្មោះ ហ៊ឹម ម៉ុងយ៉ា និងឈ្មោះ ឆោម ហៀង គឺជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចធ្លាប់ឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ក្នុងម្នាក់ៗ មិនក្រោម៤ដងនោះទេ តែពួកគេ ជាប់គុកមិនដែលបានយូរសោះ ពេលចេញមកវិញ ប្រកបរបរចាស់ដដែល ទីបំផុត ក៏ត្រូវចូលទៅដេកស៊ីបាយគុកសារជាថ្មីម្តងទៀត ។
នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះដែរ ក្រោយកសាងសំណុំរឿង សមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យ ទៅកាន់មន្ត្រីជំនាញដើម្បី ចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង